របួសធ្ងន់ស្រាល២នាក់ដោយសារបុកប៉ះជារមួយរថយន្តជនជាតិចិន

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី31 ខែតុលា ឆ្នាំ2021 ម៉ោង 7:33 នាទី ព្រឹក

ខេត្តព្រះសីហនុ:ស្ត្រីចំនួន០២នាក់បានរងរបួសធ្ងន់និងស្រាលក្នុងហេតុការគ្រោះថ្នាក់ចរា​ចរ​ណ៏រ​វាង​ម៉ូតូ បុកជាមួយរថយន្ដនាវេលា១១ : ៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ត្រង់ចំនុច​ផ្លូវបត់កែងស្ថិតនៅ (ចុង​អារី​ស្តុនចាស់)ភូមិ០៤ សង្កាត់ លេខ ០៤ ក្រុង /ខេត្តព្រះសីហនុ។

សាក្សី នៅកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថាគាត់​បាន​ឃើញស្រ្តី​០២​នាក់​បានជិះម៉ូតូ ០១​​គ្រឿងម៉ាក់ហុងដាពណ៌ខ្មៅពាក់ស្លាក់លេខ បាន​បើកតាម​បណ្ដោយផ្លូ​វ​១៤មិ​ថុនាឆ្ពោះ​ទៅ​អូរ​ត្រេះស្រាប់តែមកដល់កន្លែងកើតហេតុ ក៍មានរថយន្ដ០១គ្រឿងបើកបរយ៉ាង​លឿនម៉ាក TUND​RA ពណ៌សរ ពាក់ស្លាក់លេខ ភ្នំពេញ 2BE -6378 បើកបរដោយ​ជនជាតិ​ចិន​មកដល់​ត្រង់ចំ​ណុ​ច​កើតហេតុ ស្រ្តីបើកម៉ូតូក៍វ៉ា់ក់អើកាច់ចង្កូតមិនទាន់​ក៍បុករថយន្ដចំជិត​កង​ខាង​ក្រោយបណ្ដាល​អោយ​ស្ត្រីអ្នកបើកបររងរបួសធ្ងន់តែម្ដង ។តាមប្រភពដ៍​ដែលបញ្ជាក់បន្ថែម​ទៀត​ថា​ស្ត្រីរងគ្រោះ​ទាំង០២នាក់គាត់ធ្វើការរោងចក្រ ។

ចំពោះវត្ថុតាង បង្ករទាំងពីរពុំត្រូវបានសមត្ថកិច្ចចរាចរណ៏ ស្ទួចយកទៅរក្សាទុកនៅការិ​យា​ល័យ​ចរាចរណ៏ខេត្តទេព្រោះម្ចាស់រថយន្ដតាមបន្តដោះស្រាយដើម្បីបញ្ចប់​រឿង ឯជន​រង​គ្រោះ​បញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យដើម្បីសម្រាកព្យាបាល។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម