បុរសជាកម្មករទូកនេសាទម្នាក់ស្លាប់លើអង្រឹង យ៉ាងអាណោចអធម័ ដោយពុំទាន់ដឹងពីមូលហេតុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី05 ខែមេសា ឆ្នាំ2021 ម៉ោង 2:12 នាទី ល្ងាច

(ក្រុងព្រះសីហនុ) មានករណី បុរសម្នាក់ដេកស្លាប់លើអង្រឹងលើទូកចត ដោយមានខ្សែកាសជាប់និង ត្រចៀកទាំងសងខាង យ៉ាងអណោច អធម័

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០កន្លះ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចផែតាហេង ស្ថិតក្នុងក្រុម២៦ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ធី រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ (ស្នាក់នៅលើទូកនេសាទ)ជាមួយបងប្អូនជីដូនមួយ និង មានស្រុកកំណើត នៅភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង

បច្ចុប្បន្នសពរងចាំសមត្ថកិច្ចធ្វើការពិនិត្យកោសល្យវិច្ច័យរួច និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម