រកឃើញ បុរសដែលលង់ទឹកបាត់ខ្លួននោះហើយ ប៉ុន្តែមិនមានជីវិតនៅទៀតទេ ស្លា..ប់ហើយ។

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី12 ខែមិថុនា ឆ្នាំ2023 ម៉ោង 4:58 នាទី ល្ងាច

ខេត្តព្រះសីហនុ- (ដំណឹងចុងក្រោយ) រកឃើញ បុរសដែលលង់ទឹកបាត់ខ្លួននោះហើយ ប៉ុន្តែមិនមានជីវិតនៅទៀតទេ ស្លា..ប់ហើយ។
សមត្ថកិច្ចប្រាប់ថា ស..ពបុរសរងគ្រោះរកឃើញវេលាម៉ោងជាង
៩ព្រឹកថ្ងៃ១២មិថុនា២០២៣
នៅជាប់នឹងខ្សែពោង ខាងមុខឆ្នេរអូរឈើទាលក្រុងព្រះសីហនុ ក្បែរកន្លែងដែលរលកសមុទ្រវាយពន្លិចជនរងគ្រោះ ក្រោមការជួយរុករកយ៉ាងសកម្ម ពីកម្លាំងចម្រុងរបស់ខេត្តព្រះសីហនុ។រួមទាំងកម្លាំងជំនាញនិងនាវាល្បឿនលឿនរបស់ក្រុមហ៊ុន GTVCរបស់អ្នកឧកញ៉ាទៀវិចិត្រ។
សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង៕     

គួររំលឹកផងដែរថានៅវេលាម៉ោង 13និង 30 នាទីថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2023 នៅចំណុចឆ្នេរអូរឈើទាលខាងមុខអាហារដ្ឋាន
888មានករណីភ្ញៀវទេសចរណ៍បានឈ្លក់ទឹកបាត់ខ្លួនមិនទាន់ត្រូវបានរកឃើញនៅឡើយ។ ភ្ញៀវដែលបានបាត់ខ្លួនមានឈ្មោះផេង ពិសិដ្ឋ ភេទ ប្រុស អាយុ 43 ឆ្នាំ ជាភ្ញៀវ
មកពីរាជធានីភ្នំពេញមានមុខរបរធ្វើការឯកជនbilip bank មានប្រពន្ធឈ្មោះ ចាន់ ភាវី អាយុ37ឆ្នាំ

អត្ថបទដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម