ឃាត់ចាប់ខ្លួនជាតិចិនម្នាក់ ក្រោយធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋ និងលួចយកលុយ ហើយនិងសម្ភារៈមួយចំនួន នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមិីនា ឆ្នាំ2021 ម៉ោង 12:55 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា នគរបាលបង្ក្រាបបាន ជនជាតិចិនចំនួន០១នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋលួចយកលុយកាក់និងសម្ភារៈ កាលពីវេលាម៉ោង០២ និង០០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២១ នៅចំណុចហាងលក់ម៉ូតូលីម៉ុងគក់ ស្ថិតក្នុងក្រុមទី១៣ ភូមិ០៣ សង្កាត់០៤ ក្រុង-ខេត្តសីហនុ ដោយ ធ្វើសកម្មភាពគាស់ថត តុ យកលុយដុល្លាចំនួន ១៥០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ,លុយខ្មែរមួយចំនួន ,ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាកIPHONE 11PRO MAX ០១ គ្រឿង និងម៉ាកIPHONE 7PLUS ០១គ្រឿង ។ ក្រោយការស្រាវជ្រាវ នគរបាលជំនាញឃាត់ខ្លួនជនសង្សយ័បាន នៅរសៀលថ្ងៃ៨មិនា២០២១។
ជនសង្ស័យឈ្មោះ Long LiLing ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនៈ (គ្មាន) មានស្រុកកំណើត គ័ង ចូវ នៃប្រទេសចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ វត្ថុតាងចាប់យកបានជាក់ស្ដែងរួមមាន៖
-ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក IPHONE 11PRO MAX ពណ៌ស្លែ ០១ គ្រឿង និងម៉ាក IPHONE 7PLUS ពណ៌ផ្កាឈូក ០១គ្រឿង ។ (ផលនៃអំពើលួច)
-លុយដុល្លា ចំនួន ៩០០$ (ប្រាំបួនរយដុល្លារអាមេរិក) ។ (ផលនៃអំពើលួច)
-លុយខ្មែរចំនួន ២,៥៧០,០០០៛ (ពីរលានហាសិបប្រាំពីរម៉ឺនរៀល)។ (ផលនៃអំពើលួច)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ម៉ាក HUAWEI ។
-កាតវីង ចំនួន ០៧សន្លឹក ។
-ប័ណ្ណបើកបរ ០១ សន្លឹក ។
-កាបូបដៃពណ៌ខ្មៅ ចំនួន ០១ និងកាបូបស្ពាយពណ៌ខ្មៅ ០១ ។
ករណីនេះ នគរបាលកំពុងបន្តនិតិវិធីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម