លោកឧកញ៉ា លី គួង ឧបត្ថម្ភថ្នាំចិន(Lianhua Qingwen Liaonang)ចំនួន ៦កេស ស្មើនឹង ២៤០០ប្រអប់ ជូនដល់ផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែសីហា ឆ្នាំ2021 ម៉ោង 4:52 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ លោកឧត្ដមសេនីយ៍ត្រី យី ជូន ស្នងការរងផែនការងារអន្តោប្រវេសន៍ ខេត្តព្រះសីហនុ សម្តែងការអរគុណចំពោះលោកឧកញ៉ា លី គួង ដែលបានជួយឧបត្ថម្ភថ្នាំចិន Lianhua Qingwen Liaonang ចំនួន ៦កេស ស្មើនឹង ២៤០០ប្រអប់ ជូនដល់ផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាល នៃជំងឺកូវិដ-១៩ និង អនុវត្តន៍តាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា«៣កុំ ៣ការពារ» ។

សូមជូនពរអោយលោកឧកញ៉ានិងក្រុមគ្រួសារមានសុខភាពល្អ ជៀសផុតពីជំងឺទាំងឡាយ ទទួលបានភាពជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ គប្បីឃ្លៀងឃ្លាតឡើយ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម