កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៤ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរជំនាញ

ព័ត៌មានសង្គមថ្ងៃពុធ ទី20 ខែមករា ឆ្នាំ2021 ម៉ោង 4:57 នាទី ល្ងាច

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៤ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរជំនាញ ក្រោមអធិបតីភាពលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ធុល ស៊ីបូរ៉ា និងប្រតិភូអម តំណាងនាយកដ្ឋានថវិកានីយកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

IMG_20210120_070458_479

ដោយមានការចូលរួមពីសំណាក់ លោកប្រធាន និងមន្ត្រីជំនាញរតនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរលោក លោកស្រីប្រធាន អនុប្រធានការិយាល័យគណនេយ្យមន្ទីរជំនាញ និងមន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរអង្គភាពជុំវិញខេត្ត សរុប ៦៥នាក់ ៕

IMG_20210120_070456_378

 

IMG_20210120_070502_426


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម