និមន្តបិណ្ឌបាតតម្រូវយកតែបច្ច័យសមត្ថកិច្ចសាកសួរទើបដឹងជាសង្ឃក្លែងក្លាយ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែមិថុនា ឆ្នាំ2022 ម៉ោង 5:39 នាទី ល្ងាច

បាត់ដំបង: បែកគំនិតគ្រងស្បង់ជាព្រះសង្ឃនិមន្តដើរបិណ្ឌតាមភូមិតម្រូវយកតែបច្ច័យ សមត្ថកិច្ចសង្ស័យសាកសួរទើបដឹងថាជាសង្ឃក្លែងក្លាយ។

នគរបាលបានឲ្យដឹងថា÷ ក្រោយពលរដ្ឋរាយការណ៍នគរ បាលផ្នែកជំនាញស្រុកថ្មគោល សហការជាមួយកម្លាំង ប៉ុស្តិរដ្ឋបាលជ្រៃនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះបាននាំខ្លួនព្រះសង្ឃមួយអង្គមកសាកសួរ ក្រោយបុរសក្លែងខ្លួនជាសង្ឃខាងលើនិមន្តបិណ្ឌបាតនៅតាមភូមិ ក្នុងក្រុមទី០២ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សង្ឃក្លែងក្លាយនេះឈ្មោះលឹម ចាន់វិបុល អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិត្រពាំច្រនៀង ឃុំស្រែជាខាងជេីង ស្រុកដងទង់ ខេត្តកំពត។ មុនឈានដល់ការកាក់ដំណេីរព្រះសង្ឃក្លែងក្លាយខាងលើមកសាកសួរ ដោយសារសមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៌មានពីពលរដ្ឋក្រោយសង្កេតឃេីញព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាតតែ មួយអង្គឯង ហេីយចម្លែកតម្រូវបិណ្ឌ បបាតយកតែបច្ច័យ រីឯចង្ហាន់មិនទទួលទេ ទេីបសមត្ថកិច្ចស្រាវជ្រាវនាំខ្លួនមកសាកសួរ។ ទីបំផុតសង្ឃអង្គខាងលើបានសារភាពថា ខ្លួន មិនមែនជាព្រះសង្ឃពិតប្រាកដនោះទេ មុន នឹងមកដល់ភូមិសាស្ត្រខេត្តបាត់ដំបង គេបានទៅលួចយកស្បង់ចីវរ បាត ព្រមទាំងថង់យាម របស់ព្រះសង្ឃដែលគង់នៅវត្តមួយនៅក្នុងខេត្តបន្ទាយ មានជ័យ ហេីយក៏ដេីរបិណ្ឌបាតតែម្តង។

សមត្ថកិច្ចបន្តថា÷ បន្ទាប់ពីការពិនិត្យ សាកសួរសមត្ថកិច្ចបានរកឃេីញថ្នាំញៀនមួយថង់តូចដែលរក្សាទុកនៅក្នុងកញ្ចប់បារីមានទម្ងន់០,៥៧ក្រាម។ បច្ចុប្បន្ននគរបាល កំពុងសហការជាមួយមន្រ្តីធម្មការស្រុក ខេត្ត ដេីម្បីមានចំណាត់ការតាមផ្នែកសាសនា មុននឹងចាត់វិធានការបន្តតាមនីតិវិធី រដ្ឋបាល៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម