អំណោយមូលនិធិ ខ២៧ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ១គ្រួសារ ដែលមានជីវភាពខ្វះខាត ព្រមទាំងពិការ ដោយសារជំងឺ ដុះសិតខួរក្បាល.!

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:51 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅរសៀល ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ បានចាត់ក្រុមការងារ នាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលមានជីវភាពខ្វះខាត ព្រមទាំងពិការ ដោយសារជំងឺ ដុះសិតខួរក្បាល មានឈ្មោះ កែវ សុីអុីន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។



អំណោយដែល ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ ផ្តល់ជូន ដោយក្នុងមួយគ្រួសារទទួលបាន៖
1/ អង្ករ២០គីឡូ
2/ មីមួយកេស
3/ ត្រីខកំប៉ុងមួយឡូ
4/ ទឹកត្រី១យួរ
5/ ទឹកសុីអុីវ១យួរ
6/ ស្ករមួយគីឡូ
7/ អំបិលមួយគីឡូ
8/ ប៊ីចេង ២៥០ក្រាម
9/ ប្រេងឆាមួយលីត្រ
10/ទឹកសុទ្ធ ២យួរ
11/ទឹកផ្លែឈេី ១កេស
12/រទេះរុញជនពិការចំនួន១ ព្រមទាំងថវិការចំនួន២០មុឺនរៀល ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម