មនុស្ស២នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកប៉ះគ្នា

ព័ត៌មានសង្គមថ្ងៃពុធ ទី19 ខែឩសភា ឆ្នាំ2021 ម៉ោង 9:55 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ យ៉ាងហោចណាស់ក៏មនុស្ស២នាក់រងរបួស​ធ្ងន់ក្នុងករណីគ្រោះថ្នាក់​ចរា​ចរណ៍ រវាងម៉ូតូ និងម៉ូតូ នៅវេលាម៉ោង ជាង៧យប់ ថ្ងៃទី១៩.០៥.២០២១ ចំណុចមុខ​សា​លា​កម្មករ នៅវិថីឯករាជ្យ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

 

យោងតាមប្រភពព័ត៌មានបឋមពីសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុន​ពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកHonda Dream សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ1H-6739 បើកបរដោយបុរសម្នាក់មុខរបរអ្នកដឹកជញ្ជូនអាហារ ក្នុង​ល្បឿនលឿន ពីផ្សារលើឆ្ពោះទៅរង្វង់មូលតោពីរ ។ លុះមកដល់​ចំណុច​ខាងកើត​ហេតុ​ក៏​បាន​បុកប៉ះ និងម៉ូតូមួយគ្រឿងទៀតម៉ាក វ៉េវ ពណ៌ផ្ទៃមេឃ គ្មានស្លាកលេខ បណ្តាលឲ្យបុរស ២នាក់​រងរបួសធ្ងន់ភាគី នៅនិងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទាំងពីនាក់ទៅសង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យមិត្តភាពឃ្លាំងលើ ចំណែកវត្ថុតាងទាំងពីរ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ យកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម