បេក្ខជនជាព្រះសង្ឃ១អង្គ បានសន្លប់នៅម៉ោងប្រឡងបាក់ឌុប នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី06 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:21 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ) : នាព្រឹក ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក ហុឹល រ៉ាយាអភិបាលនៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមជាមួយលោក ហ៊ូ ប៊ុនហេង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងពីអាការៈរបស់បេក្ខជនប្រឡងបាក់ឌុប ជាព្រះសង្ឃ ១អង្គ ឈ្មោះ នុប ផានីន មានព្រះជន្ម ១៨ឆ្នាំបានសន្លប់នៅម៉ោងប្រឡង នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ៕
ព័ត៌មានទាន់ហេតុការដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម