ពិធីសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងដែលបានអនុវត្តវិធានការបិទខ្ទប់របស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែមេសា ឆ្នាំ2021 ម៉ោង 3:31 នាទី ល្ងាច

(ខេត្តព្រះសីហនុ) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឿងសុខុន មេបញ្ជាការរង កងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៣ និង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងដែលបានអនុវត្តវិធានការបិទខ្ទប់របស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

ក្នុងឱកាសនោះដែរ ឯកឧត្ដម យឿង សុខុន បាននាំយកអំណោយ គ្រឿងឧបភោគ-បរិភោគ និងបរិក្ខាពេទ្យ ព្រមទាំងថវិកា របស់ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកមកប្រគល់ជូនឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អំណោយរួមមាន អង្ករ ៣តោន ទឹកសុទ្ធ២០៥យួរ មី ៩៣កេសតូច ត្រីខ៦កេស=៦០០កំប៉ុង ទឹកត្រី ១៨០ដប ទឹកស៊ីអ៊ីវ ១០២ដបខោអាវការពារ៥០កំប្លេ របាំងការពារមុខ ២០០ ម៉ាស ៤០ ប្រអប់ ស្រោមដៃ ៦ប្រអប់ ម៉ាស៊ីនវាស់កំដៅ ១០គ្រឿង និងថវិកា ១០លានរៀល

បន្ទាប់មក ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះធ្វើការបិទខ្ទប់ ភូមិសាស្រ្តក្រុងព្រះសីហនុជាបណ្តោះអាសន្ន នៅតាមចំណុចគោលដៅនានាខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យឆ្លងកាត់ពីក្រុងព្រះសីហនុ ទៅកាន់ ស្រុកនិងបណ្ដាខេត្តផ្សេងទៀត និងប្រជាពលរដ្ឋមកពីបណ្ដាស្រុក និងខេត្តផ្សេងទៀតក៏មិនអនុញ្ញាតឱ្យចូលក្រុងព្រះសីហនុផងដែរ តាមបទបញ្ជារបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដោយក្នុងក្រុងព្រះសីហនុបានរកឃើញមានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលសហគមន៍៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម