ពិតជារំជួលចិត្តជំនួស នៅពេលឃើញការជួយសង្គ្រោះរបស់លោក ឧកញ្ញ៉ា ទៀ វិចិត្រ

ព័ត៌មានសង្គមថ្ងៃពុធ ទី19 ខែឩសភា ឆ្នាំ2021 ម៉ោង 10:10 នាទី ល្ងាច

ខេត្តព្រះសីហនុ-ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុឲ្យSNTV ដឹងនៅល្ងាចថ្ងៃ១៩ឧសភា២០២១ថា ស្ត្រីដែលរងគ្រោះរលាកភ្លើងធ្ងន់ធ្ងរដោយសារផ្ទុះកំប៉ុងហ្គាសក្នុងផ្ទះនៅក្រុងកោះរ៉ុង មន្ទីរពេទ្យកំពុងរៀបចំបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយសារតែស្ថានភាពរបួសពីការរលាកភ្លើងមានស្ថានភាពធ្ងន់ ។ ជុំវិញការបញ្ជូនស្ត្រីរូបនេះទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុមានប្រសាសន៍ប្រាប់SNTVបន្ថែមថា លោកឧកញ៉ានឹងចេញថវិការាល់ការចំណាយទាំងអស់សម្រាប់ព្យាបាលសង្គ្រោះស្ត្រីរងគ្រោះរូបនេះ ឲ្យរួចផុតពីគ្រោះភយ័ ។


សូមបញ្ជាក់ថា រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជនរងគ្រោះ២នាក់ប្តីប្រពន្ធ រលាកភ្លើងដោយសារអគ្គីភ័យផ្ទុះកំប៉ុងហ្គាស បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ជនរងគ្រោះជាប្រពន្ធមានឈ្មោះ វេង ស្រីរែន អាយុ៣៨ឆ្នាំ មុខរបរ កម្មករ បឹងហ្គាឡូ រងបួសឆេះពេញខ្លួនប្រាណ និងប្ដីមានឈ្មោះ សឿ វិត អាយុ ៤១ ឆ្នាំ មុខរបរ កម្មករបឹងហ្គាឡូ រងបួសឆេះជើង ជាប្រជាពលរដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។បើតាមសម្ថកិច្ចមូលដ្ឋានបញ្ជាក់ថាមូលហេតុដែលបណ្តាលអោយមានអគ្គីភ័យឆាបឆេះខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសឆាបប៉ះដល់ពិដុងសាំង រួចក៍ឆេះរាលដាលរលាកខ្លួនប្រាណធ្ងន់ធ្ងរ ប៉ុន្តែមិនឆាបឆេះដល់ផ្ទះឡើយ។
ក្រៅពីបញ្ជូនស្ត្រីជាភរិយាទៅព្យាបាលបន្តនៅភ្នំពេញ បច្ចុប្បន្ន បុរសជាប្តីដែលរងរបួសស្រាលជាង កំពុងបន្តព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ជាមួយនឹងការចំណាយថវិកាលើការព្យាបាលជនរងគ្រោះ លោកឧកញ៉ាទៀ វិចិត្រ បានជូនពរស្ត្រីរងគ្រោះដែលបញ្ជូនទៅព្យាបាលនៅភ្នំពេញនិងបុរសជាប្តីកំពុងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឆាប់ជាសះស្បើយ និងអរគុណក្រុមគ្រូពេទ្យដែលបានជួយសង្គ្រោះជនរងគ្រោះផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម