បុរសជិះម៉ូតូម្នាក់បានស្លាប់ក្រោយជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកសត្វក្របីកំពុងដើរឆ្លងផ្លូវ...

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី06 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 10:27 នាទី ព្រឹក

ស្រុកព្រៃនប់៖ នៅថ្ងៃទី០៦.១១.២០២២ វេលាម៉ោង៣និង០០នាទីទៀបភ្លឺ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ដោយម៉ូតូ ០១គ្រឿងម៉ាក HONGDA DREAM ពណ៌ខ្មៅ គ្មានផ្លាកលេខ មានទិសដៅពីភ្នំពេញ ឆ្ពោះទៅ ព្រះសីហនុ អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ។

លុះមកដល់ចំណុចខាងលើ បានបុកសត្វក្របី០១ក្បាល ដែលដើរឆ្លងផ្លូវ 

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសពកម្លាំងជំនាញន.បស្រុកព្រៃនប់ កំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយវត្ថុតាងបានរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រីឯសត្វក្របីកំពុងស្វែងរក ម្ចាស់ដើម្បីមកទទួលខុសត្រូវ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម