ការងារគគោក មិនធ្វើ រពិសដៃ..... ជាប់បានសម្រេច

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី18 ខែឩសភា ឆ្នាំ2021 ម៉ោង 4:52 នាទី ល្ងាច

ខេត្តបាត់ដំបង! ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង នៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី១០ ស្ថិតក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់-
១-ឈ្មោះ សៀន សុភ័ក្ត្រ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី
២-ឈ្មោះ ផាន់ ថា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៣ ថង់ ទម្ងន់ ៣,៥៤ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង
និងសម្ភារៈសម្រាប់ប្រើប្រាស់វិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ថ្ងៃនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម