េត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋរងគ្រោះដោយសត្វពស់ចឹកមានចំនួន៣៩៥នាក់តែគ្មានរងគ្រោះដល់បាត់បង់ជីវិតភាគច្រើននៅអំឡុងទឹកជំនន់បានជន់លិចនេះនៅខែកញ្ញានឹងខែតុលានេះ....

ព័ត៌មានសង្គមថ្ងៃពុធ ទី05 ខែតុលា ឆ្នាំ2022 ម៉ោង 4:29 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋរងគ្រោះដោយពស់ចឹកមានចំនួន៣៩៥នាក់តែគ្មានអ្នករងគ្រោះដល់បាត់បងជីវិតភាគច្រើននៅអំឡុងទឹកជំនន់បានជន់លិចដែលគិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ។
លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យថ្លែងប្រាប់SNTVថាខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋដែលរងគ្រោះដោយពស់ចឹកមានចំនួន៣៩៥នាក់ស្រី១០៥នាក់តែសំណាងគ្មានរងគ្រោះបាត់បង់ជីវិតដោយជួយសង្គ្រោះបានទាន់ពេលវេលានៅតាមមន្ទីពេទ្យខេត្តនិងមន្ទីពេទ្យបង្អែកតាមបណ្តាស្រុក/ក្រុងទាំង៩ចាប់ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះដែលភាគច្រើនរងគ្រោះនៅអំឡុងទឹកជំនន់ជនលិចក្នុងខេត្តបន្ទាយមានជ័យរយៈពេលជិត១ខែ។

លោកបានបញ្ជាក់បន្ថែមថាប្រជាពលរដ្ឋដែលរងគ្រោះដោយពស់ចឹកមានចំនួន៣៩៥នាក់ក្នុងនោះមានចំនួន៥៣០នាក់ដែលត្រូវចឹកដោយពស់ស្រការចាស់ ពស់ពព្លាក់ ពស់ខៀវ ពស់ហនុមានកន្ទុយខ្លោច ពស់ខៀវភ្នែកធំ ពស់សមុទ្រ។មានចំនួន១២៨នាក់បានរងគ្រោះដោយពស់វែកក្របី ពស់វែករនាម ពស់វែកដំបូក ពស់ក្រាយស ពស់ក្រាយលឿង ពស់ក្រាយក្បាលក្រហម។

លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត បានបញ្ជាក់ថា៖ប្រជាពលរដ្ឋរងគ្រោះដោយពស់ចឹករយៈពេល៨ខែឆ្នាំ២០២២នេះមានចំនួន៣៩៥នាក់ក្នុងនោះមានចំនួន៥២នាក់ស្រី១៧នាក់ដែលរងគ្រោះដោយពស់ចឹករយៈពេល១ខែអំឡុងខែកញ្ញា ឆ្នាំ២០២២មានប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនិងមកពីខេត្តឧត្តរមានជ័យដែលត្រូវបានប្រើប្រាស់វ៉ាក់សាំងការពារព្យាបាលពស់ចឹកមានវ៉ាក់សាំងប្រភេទHemato Polyvalantមានចំនួន៩៩ដបនិងវ៉ាក់សាំងប្រភេទNeuro Polyvalantមានចំនួន២០ដប។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅរដូវទឹកជំនន់បានជនលិចប៉ៈពាល់ផ្ទៈសំបែងត្រូវចូលប្រុងប្រយ័ត្នការពារទុកជាមុន នៅប្រទេសកម្ពុជាក្រុមអ្នកជំនាញខាងសត្វពស់បានសំគាល់ឃើញថាមានពស់ពិសចំនួន១២ប្រភេទដែលជាមូលហេតុមានគ្រោះដល់មនុស្សក្នុងនោះមានពស់៦ប្រភេទដែលបង្កគ្រោះថ្នាក់ញឹកញាប់ មានពស់វែកក្របី ពស់វែកដំបូក ពស់ហនុមាន ពស់ក្រាយឬថ្នាំងអំពៅខ្មៅ ពស់បៃតង២ប្រភេទទៀត។មានពស់៥ប្រភេទទៀតដែលមានច្រើនរស់នៅក្នុងព្រៃ មានពស់វែករនៀម ពស់ពព្លាក់ ពស់ស្រការចាស់ ពស់ក្រាយលឿងខ្មៅ ពស់ក្រាយក្បាលក្រហមពស់ទី១២មានពស់សមុទ្រដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកនេសាទ៕(ឈុនមករា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម