បុរសម្នាក់ទៀតហើយគូសខ្វែងសន្លឹកឆ្នោត និងយកទូរសព្ទថតនៅការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី23 ខែកក្កដា ឆ្នាំ2023 ម៉ោង 2:52 នាទី ល្ងាច

បុរសម្នាក់ទៀតហើយគូសខ្វែងសន្លឹកឆ្នោត និងយកទូរសព្ទថតនៅការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ដែលគូសខ្វែងលើសន្លឹកឆ្នោត រួចយកទូរស័ព្ទថត។មន្ត្រី គ.ជ.ប សហការជាមួយសមត្ថកិច្ចបានឃាត់ខ្លួន ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យបោះឆ្នោត ០៨០៤ នៅសាលាបឋមសិក្សាស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ បណ្ដាយសារព័ត៌មានថា បុរសដែលឃាត់ខ្លួនឈ្មោះ សាត អូន អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅពេលចូលការិយាល័យបោះឆ្នោត ០៨០៤ បុរសរូបនោះបានយកសន្លឹកឆ្នោតរួចគូសខ្វែងរួចយកទូរស័ព្ទដៃថត រួចដាក់ក្នុងហិបឆ្នោត ហើយក៏ជ្រលក់ដៃ។ នៅពេលនោះមន្ត្រី គ.ជ.ប មានការសង្ស័យហៅមកសួរ បុរសម្នាក់នោះក៏បានគូសខ្វែងលើសន្លឹកមែន និងបានថតថែមទៀត ហើយសមត្ថកិច្ចបាននាំបុរសម្នាក់នោះទៅប៉ុស្តិ៍នគរបាលដើម្បីអនុវត្តតាមនីតិវិធី។

គួរបញ្ជាក់ថា មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖
ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
ដោយ៖ពលជ័យ      សម្រួលអត្ថបទដោយលោកនី វ៉ាន់នីន ០៨៧៧៥៨៨៦៦


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម