ឯកឧត្តមអភិបាលខេត្តចុះពិនិត្យសារជាតិញៀនដែលសមត្ថកិច្ចបង្ក្រាបបានជាង 5 គីឡូក្រាមនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី24 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 1:16 នាទី ព្រឹក

ឯកឧត្តមអភិបាលខេត្តចុះពិនិត្យសារជាតិញៀនដែលសមត្ថកិច្ចបង្ក្រាបបានជាង 5 គីឡូក្រាមនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ : ម្សៅក្រាមពណ៌សរាប់រយកញ្ចប់សង្ស័យសារជាតិញៀន ដែលមានទម្ងន់ប្រហាក់ប្រហែលជាង 5 គីឡូក្រាមត្រូវបានសមត្ថកិច្ចឆែកឆេនិងរកឃើញ នៅក្នុងបន្ទប់នៃសណ្ឋាគារមួយកន្លែង ក្រោយពីសមត្ថកិច្ច ចុះពិនិត្យអាវុធជាតិផ្ទុះ នឹងបានដាក់ការសង្ស័យទៅលើជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចបានឆែកឆេរក្នុងរថយន្តឃើញមានតម្រុយនៃអំពើជួញដូរសារធាតុញៀន។

នៅចំពោះមុខឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០១ នឹង ០០នាទី កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ដឹកនាំដោយលោក សោម សេន អភិបាលរងក្រុងព្រះសីហនុ ស្ថិតនៅចំណុច ក្រុម០១១ ភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ក៏ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។
១/ ជនសង្ស័យឈ្មោះSong JingGen ភេទប្រុស ឆ្នាំកំណេីត ១៩៩៤ ជនជាតិចិន មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្ន : ភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត : ខេត្តសានស៊ី ប្រទេសចិន ពេលកំពុងតែឆែកឆេរក៏មានមិត្តភ័ក្ររបស់ជនសង្ស័យម្នាក់មកមើលនិងសួរនាំ បន្ទាប់មកសមត្តកិច្ចយើងបានឆែកឆេរក្នុងទូរស័ព្ទដៃជនជាតិចិននោះយើងសន្ថិដ្ឋានថា ជនសង្ស័យទាំងពីរមានការពាក់ព័ន្ធជាមួយគ្នា និងរកឃេីញថាជនសង្ស័យស្នាក់នៅសណ្ឋាគារ Brown Hotel និងបានទៅឆែកឆេរបន្ទប់របស់ជនសង្ស័យទាំងពីរ ក៏រកឃេីញគ្រឿងញៀននៅក្នុងបន្ទប់ 5C.របស់ ជនសង្ស័យឈ្មោះ SHEN ZHEN HOU ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងបន្ទប់ខេធីវី ទីលំនៅបច្ចុប្បន្ន : ក្រុម១២ ភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណើត : ប្រទេសចិន
វត្ថុតាងរួមមាន :
A-ឈ្មោះ Song JingGen
១/ ម្សៅកញ្ចប់ពណ៌ក្រហមម៉ាក Ferrari សង្ស័យជាសារធាតុញៀន ចំនួន ២០០ កញ្ចប់,២/ ទូរស័ព្ទ ចំនួន០១ គ្រឿង , ៣/រថយន្តចំនួន០១ គ្រឿង ។B-ឈ្មោះ Shen Zhenzhou ,១/ម្សៅក្រាមពណ៍សសង្ស័យសារធាតុញៀនចំនួន១៣កញ្ចប់,២/ម្សៅកញ្ចប់ពណ៍ក្រហមអក្សរ Grape សង្ស័យសារធាតុញៀនចំនួន៣៩កញ្ចប់
 ៣/ម្សៅកញ្ចប់ពណ៏ក្រហមអក្សរ Ferrari សង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់,៤/ម្សៅកញ្ចប់រូបតុក្តាអក្សរ Jintiao សង្ស័យសារធាតុញៀនចំនួន១៥កញ្ចប់,៥/ម្សៅកញ្ចប់ពណ៏ត្នោតរូបនាគសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់,៦/ម្សៅក្រាមពណ៏សសង្ស័យសារធាតុញៀនចំនួន០១ស្បោង,៧/កញ្ឆាក្រៀម ០១ កញ្ចប់,៨/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង,៩/សម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ,១០/លិខិតឆ្ឆងដែនឈ្មោះ SHEN Zhenzhou ចំនួន០១ច្បាប់។          បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមនិតិវិធីបន្ត ។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំង គ្រប់ជាន់ថ្នាក់ដែលបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពក្រុងចុះពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ រហូតឈានដល់បើកការស៊ើបអង្កេតឃាត់ខ្លួនជនសង្ស័យនៃអំពើជួញដូរសារជាតិញៀនបានជាច្រើនករណី នាពេលកន្លងមក។ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបានស្នើឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវព្យាយាមខិតខំបំពេញការងារបន្ថែមទៀត ត្រូវទប់ស្កាត់ទាំង អ្នកចែកចាយនិងអ្នកប្រើប្រាស់ បើពុំដូចនោះទេយើងមិនអាចទប់ស្កាត់អំពើល្មើសច្បាប់ចែកចាយរក្សាទុកនិងប្រើប្រាស់គ្រឿងញៀននេះបានទេ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម