ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មម្នាក់ នៅស្រុកអង្គជ័យ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី12 ខែកញ្ញា ឆ្នាំ2022 ម៉ោង 12:50 នាទី ល្ងាច

ខេត្តកំពត៖ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ស្នងទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្ត កំពត កម្លាំងជំនាញ នៃ អធិការ ដ្ឋាន នគរបាល ស្រុកអង្គរជ័យបានធ្វើការឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធករណីឃាតកម្ម ។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច ស្រុកអង្គរជ័យបានធ្វើការឃាត់ខ្លួនមុខសញ្ញា ឈ្មោះ ស៊ន វ៉ាន់ឌឿន ភេទប្រុស អាយុ ៣១ឆ្នាំ ស្ថិតនៅខាងកើតវត្តអង្គចេក ភូមិតាកុក ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។

ពាក់ព័ន្ធករណីឃាតកម្ម បណ្ដាលអោយជនរងគ្រោះ -ឈ្មោះ ឈៀក សុខា ភេទ ប្រុស អាយុ ៤៦ឆ្នាំ ស្លាប់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៦:៤០នាទី នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានកសាងសំណុំរឿង និងបញ្ជូនទៅតុលារការដើម្បីចាត់ការតាមនីតិវិធី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម