ពិធីប្រកាសចូលកាន់តំណែង អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃពុធ ទី06 ខែកញ្ញា ឆ្នាំ2023 ម៉ោង 3:02 នាទី ល្ងាច

(បន្ទាយមានជ័យ) ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ   ក្រោមអធិបតីភាព ពិធីនេះប្រារពធ្វើនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ថ្ងៃពុធ ៦ រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។ 

ក្នុងពិធីប្រកាសនោះលោក កែ សួនសុភាព ដែលត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ជំនួស ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ដែលបានបញ្ចប់អាណត្តិ ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។ លោក កែ សួនសុភាព បានផ្ដាច់ញាចិត្តជូនចំពោះថ្នាក់ដឹកនាំក្នុងខេត្តបន្ទាយមានជ័យនិងបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូលឲ្យបានល្អគ្រប់អាណត្តិ។

ឯកឧត្តម ប្រាក់ សំអឿន បានប្រសាសន៍ផ្តាំផ្ញើទាំង ៥ចំណុច របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់អភិបាលរងខេត្តដែលទើបប្រកាសតែងតាំងថ្មី នាឱកាសនោះរួមមាន ៖

ទី១. ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

– គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ង បង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។

– ត្រូវខិតខំស្រាវជ្រាវ និងបង្ក្រាបបទល្មើសលួចប្លន់ គ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យបានសកម្មផុលផុសនៅគ្រប់មូលដ្ឋាន ដោយបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមមូលដ្ឋាននីមួយៗ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។

– បន្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក ឱ្យបានសកម្មផុលផុសជាប់ជាប្រចាំ សំដៅកាត់បន្ថយបន្ថែមទៀតនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងធនធាននានាក្នុងសង្គម។

ដើម្បីដោះស្រាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។

– ទន្ទឹមនឹងការអនុវត្តនូវតួនាទីជាតំណាងអោយក្រុមប្រឹក្សារបស់ខ្លួន គណៈអភិបាល មានតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានា ក្នុងការអនុវត្តមុខងារនានា ដែលបានធ្វើប្រតិភូកម្មអោយ ដូចជា ៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការតែងតាំងផ្លាស់ប្តូរមន្ត្រី នៃមន្ទីរ អង្គភាពជំនាញខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ន និងការណែនាំតម្រង់ទិសដល់មន្ទីរជំនាញ ជាដើម។

– ដើម្បីសម្រេចបាននូវកិច្ចការសំខាន់ៗខាងលើ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្ត ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គី ភាព ឯកភាពផ្ទៃក្នុងអោយបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាល ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងរដ្ឋបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរ-មាន។

– ត្រូវខិតខំ ធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ នៃខេត្តបន្ទាយមានជ័យ និងជំរុញលើកទឹកចិត្តមន្ត្រី អោយចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសសមត្ថភាពជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បី ឈោងចាប់យកបច្ចេកវិទ្យាទំនើបៗក្នុងការ អនុវត្តការងារឲ្យកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់៕អត្ថបទនិងរូបភាពចាន់ថនប្រចាំខេត្តពេលមានជ័យ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម