អាហារដ្ឋាន និង ផ្ទះប្រជាពលរដ្ឋ លើទឹកដីតំបន់ទេសចរណ៏កោះរ៉ុង ត្រូវបានអគ្គីភ័យលេបតក្របាក់ដោយសារតែ......

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី07 ខែតុលា ឆ្នាំ2021 ម៉ោង 12:21 នាទី ល្ងាច

ក្រុងកោះរ៉ុង-សម្ភារៈនិង ផ្ទះទាំងស្រុងចំនួន 2 ខ្នង
តូវបានខូចខាតទាំងស្រុងនិងផ្ទះប្រជាពលរដ្ឋផ្សេងទៀតដែលនៅនោះបានរងការខូចខាតជាមធ្យម ក្នុងហេតុការអគ្គីភ័យមួយកើតឡើងនៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងរាលដាលទៅដល់ហាងលក់ដូរក្បែរគ្នាខ្លះទៀត។


លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងឲ្យដឹងថា អគ្គិភយ័នេះផ្តើមចេញពីធ្លាយធុងហ្គាស ប៉ះនឹងភ្លើងចង្ក្រានបាយក្នុងហាងលក់អាហារដែលសំណង់ក្នុងហាងនេះភាគច្រើនសង់ពីឈើនិងឫស្សី ។ បន្ទាប់មកភ្លើងបានរាលដាលទៅដល់ហាងនិងផ្ទះពលរដ្ឋខ្លះទៀតនៅក្បែរគ្នា មុនពេលសមត្ថកិច្ចនិងពលរដ្ឋជួយពន្លត់បានមិនឲ្យរាលដាលបន្ត។បើតាមលោកអភិបាលក្រុងថា ហាងទី១ដែលផ្តើមមានអគ្គិភយ័បានខូចខាតទាំងស្រុង និងហាងមួយទៀតនៅក្បែរគ្នាក៍ខូចខាតទាំងស្រុងដែរ ក្នុងនោះក៍មានផ្ទះពលរដ្ឋមួយចំនួនដែលនៅក្បែរគ្នារងការខូចខាតខ្លះដែរ និងថាហេតុការណ៍នេះមានមនុស្សម្នាក់ដែលជាចុងភៅរងរបួស រលាកភ្លើង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម