ក្មេងប្រុសចំនួន៣នាក់ ចុះលេងទឹកសមុទ្រ ល...ង់ទឹ...កស្លា....ប់ខ្លួនចំនួន០១នាក់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី25 ខែសីហា ឆ្នាំ2022 ម៉ោង 5:06 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ មានករណីក្មេងប្រុសចំនួន៣នាក់ ចុះលេងទឹកសមុទ្រ លង់ទឹកបាត់ខ្លួនចំនួន០១នាក់ នៅចំណុចផែអណ្តែតចុងឆ្នេរអារីស្តុន ស្ថិតនៅភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។ លុះរហូតដល់វេលាម៉ោង១៧ និង៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ទេីបកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងនគរបាលទេសចរណ៍ បានសហការជាមួយក្រុមអាវីវកម្មម៉ូតូស្វែងរកសាកសពក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ឃេីញ ។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ ធី ជូរី អាយុ ១១ឆ្នាំ មុខរបរសិស្ស មានម្តាយឈ្មោះ យួន គន្ធី មុខរបរបុគ្គលិកសណ្ឋាគារសុខា និងមានឪពុកឈ្មោះជីន សុធី មុខរបរលក់ដូរ មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បច្ចុប្បន្នសាកសពក្មេងប្រុសរងគ្រោះត្រូវបានប្រគល់អោយសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីនីតិវិធីប្រគល់អោយ ឪពុក ម្តាយ យកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម