លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុ នាំយកសត្វពង្រូល ដែលប្រជាពលរដ្ឋប្រគល់ជូន យកទៅព្រលែងនៅព្រៃធម្មជាតិ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែសីហា ឆ្នាំ2022 ម៉ោង 9:38 នាទី ព្រឹក

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុ បាននាំយកសត្វពង្រូល ចំនួនមួយក្បាល ទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វពង្រូលមួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋ នាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វនិងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម