ទោះបីជាយប់ ឬថ្ងៃលោកឧកញ៉ា ទៀ វិចិត្របន្តជួយសង្គ្រោះមិនរុញរាឡើយ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី19 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:46 នាទី ព្រឹក

ក្រុងកោះរ៉ុង-នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្ស ប្រជា ជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះGTVC និង អូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះនៅ កោះ រ៉ុង មានអាការៈលើសឈាមតង់ស្យុង់ធ្លាក់ចុះយ៉ាងខ្លាំង ស្ថានភាពធ្ងន់ ធ្ងរបញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីជាជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្ស ប្រ ជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន បាន ដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុដោយសុវត្ថិភាព នឹងដឹកបន្ត តាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម