ពិតជាសង្វេគ រដូវភ្ជុំបិណ្ឌដឹកកូនប្រពន្ធទៅស្រុកជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់

ព័ត៌មានសង្គមថ្ងៃពុធ ទី11 ខែតុលា ឆ្នាំ2023 ម៉ោង 5:57 នាទី ល្ងាច


ខេត្តព្រះសីហនុ-ក្នុងចំណោមជនរ.ងគ្រោះ៣នាក់ភាគីខាងម៉ូតដែលរងរបួ.ស ដោយគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នារវាង រថយន្ត និងម៉ូតូ កាលពីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៥-១៦៦ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមានស្ត្រីម្នាក់ជាអ្នកបើកបរម៉ូតូដែលជាម្តាយ បានស្លា…ប់ ហើយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកកូនស្រីទាំង២ រងរបួ…សធ្ងន់(បា.ក់ជើង) កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
សុំបញ្ជាក់ថា តាមសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង បង្កដោយរថយន្ដ ០១គ្រឿង HYUNDAI PORTER II ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះ សីហនុ 2C-3158 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ (អ្នកបើកបរមិនទាន់ស្គាល់អត្ត សញ្ញាណ)។ មកដល់ចំណុចកើតហេតុ បានបើកគេចគ្រលុកផ្លូវទៅខាងឆ្វេងដៃរបស់ខ្លួន រួចជ្រុលទៅបុកជាមួយម៉ូតូ០១គ្រឿងចំពីខាងមុខពេញទំហឹង ម៉ាក HONDA DREAM ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AH-2214 ដែលមានទិស ដៅផ្ទុយគ្នាបើកបរដោយ ឈ្មោះ ឡូត សាឡែត ភេទស្រី ជាម្តាយ និងកូនស្រីរួមដំណើរ ចំនួន២នាក់ មានឈ្មោះ ៖
១. សេក នាង ភេទស្រី (រងរបួ…សបាក់ជើងខាងឆ្វេង) ។
២.ឈ្មោះ ធាន់ ថុនា ភេទស្រី  (រងរបួ…សបាក់ជើងខាងឆ្វេង) ។


    បច្ចុប្បន្ន សាកស…ពជនរងគ្រោះជាម្តាយ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកកូនស្រីទាំង២នាក់ ដែលរងរបួ…ស ត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជនឃុំវាលរេញ រីឯវត្ថុតាង(រថយន្ដនិងម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលស្រុកព្រៃនប់ ។ដោយឡែកអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ក្រោយ ពេល កើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម