ប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាស្នើរសុំដល់ថ្នាក់ដឹកនាំជួយអន្តរាគម៍ដោះស្រាយរឿងមន្ត្រីជំនាញចុះវាសវែងដីពួកគាត់អាស្រ័យផលជាក់ស្ដែងរួច តែមិនព្រមចេញប្លង់កម្មសិទ្ធព្រោះមានភាគីផ្សេងទៀតអះអាងថាជាដីរបស់ខ្លួន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី14 ខែមិថុនា ឆ្នាំ2022 ម៉ោង 1:45 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ ប្រជាពលរដ្ឋ៩៨គ្រួសារ បានប្រមូលផ្តុំគ្នាកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅម្តុំខាងជើងជាប់ពន្ធធនាគារខេត្តព្រះសីហនុ ដែលស្ថិតនៅក្រុងភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជុំវិញរឿងដីរបស់ពួគគាត់រស់នៅអាស្រ័យផលជាក់ស្តែង ហើយថ្មីៗនេះរដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្តីជូនដំណឹង និង ចាត់ឲ្យមន្ត្រីជំនាញមន្ទីរសូរិយោដីខេត្តព្រះសីហនុ ចុះវាស់វែងដីជូនប្រជាពលរដ្ឋ ដែលលក្ខណៈជាប្រព័ន្ធ រួចរាល់ហើយដែរ ប៉ុន្តែ ពុំទាន់ចេញប្លង់កាំសិទ្ធនោះទេ ដោយសារតែមានបុគ្គលម្នាក់ឈ្មោះចាន់ សានី មកជំទាស់ថាជាដីរបស់ខ្លួន ។

លោក ថាន់ ភិន ជាប្រជាពលរដ្ឋរស់នៅទីនោះ និងតំណាងឲ្យប្រជាពលរដ្ឋទាំង៩៨គ្រួសារ បានរៀបរាប់ប្រាប់ប្រពន្ធផ្សព្វផ្សាយព័ត៌មានថា លោកបានរស់នៅអាស្រ័យផលនៅលើទីតាំងដីនេះតាំងពីឆ្នាំ៩៣ រហូតមកដល់បច្ចុប្បន្ន មានដំណាំ ចំការ ផ្ទះ រស់នៅជាក់ស្តែង ពុំមាននរណាមកហាមឃាត់លោក ចំពោះការរស់នៅទីនេះទេ ដែលដីនៅតំបន់នេះ គឺស្ថិតនៅខាងជើងជាប់និងរបង់ពន្ធធនាគារខេត្តព្រះសីហនុ ដែលស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។

លោកបានបន្តថា៖ ស្របពេលដែលរដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងចុះវាស់វែងដីជូនពលរដ្ឋ លក្ខណៈជាប្រព័ន្ធ នៅភូមិ១ សង្កាត់១នេះ ពលរដ្ឋរស់នៅតំបន់ដីខាងលើក៏បាននាំគ្នារៀបចំឯកសារគ្រប់វាស់វែងដីរួច មន្ត្រីជំនាញនៃមន្ទីរសូរិយោដីខេត្តព្រះសីហនុ ក៏បានចុះវាស់រួចរាល់តាមលក្ខណៈជាប្រព័ន្ធនាពេលថ្មីៗនេះ ។

ផ្ទុយទៅវិញក្រោយពីវាស់វែងរួចពុំទាន់ឃើញចេញប្លង់កម្មសិទ្ធលេខក្បាលដីជូនពលរដ្ឋនោះទេ ដោយពលរដ្ឋបញ្ជាក់ថា ដោយសារតែមានបុគ្គលម្នាក់ឈ្មោះ ចាន់ សានី មកជំទាស់ ថាដីនេះជាដីរបស់ខ្លួន តែជាក់ស្តែងដីនេះបើតាមការបញ្ជាក់ពីពលរដ្ឋទាំង៩៨គ្រួសារ គាត់បានរំលរឹកពីប្រវត្តដីនេះថា ជារួមតាមពិតទៅដីនេះជាដីរបស់រដ្ឋ ប៉ុន្តែពួកគាត់បានមកឆ្ការដាំដំណាំសង់ផ្ទះ រស់នៅនៅលើដីនេះតរកូនតរចៅ ជាយូរឆ្នាំមកហើយតាំងពីឆ្នាំ៩៣រហូតមកដល់ឆ្នាំ២០២២នេះ ។

ជាចុងក្រោយប្រជាពលរដ្ឋបានសំណូមពរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយស្វែងរកដំណោះស្រាយជូនពួកគាត់ផង ព្រោះថាអ្វីដែលគាត់បានធ្វើគាត់បានបំពេញកត្តាព្វកិច្ចជាពលរដ្ឋល្អ បានបោះឆ្នោតគាំទ្រជូនមន្ត្រីអាជ្ញាធររួចរាល់ តែពួកគាត់គិតថាក្រោយការបោះឆ្នោត សុំត្រឹមតែអំពាវនាវឲ្យជួយពួកគាត់តែប៉ុណ្ណឹងប៉ុណ្ណុះ ។
ឆ្លើយតបនឹងសំនួរពីបណ្តាញសារព័ត៏មាន ជុំវិញបញ្ហាដីទំនាស់ដ៏រ៉ាំរ៉ៃមួយនេះ លោក ឈិត សុផាត ចៅសង្កាត់លេខ១ ជាច្រើនអាណាត់បានឆ្លើយថា ប្រជាពលរដ្ឋចំនួន៦៨គ្រួសសរ ក្រុមទី១៦ភូមិ១សង្កាត់លេខ១ លោកពុំស្គាល់ទីតាំងនោះទេ មានរឿងអី កុំទាន់សួរ ព្រោះលោកជាប់រវល់ណាស់គ្មានពេលឆ្លើយទេ ចាំលោកទំនេចាំទូរស័ព្ទមកម្តងទៀត អគុណច្រើន ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម