រថយន្តធុនធំសណ្តងរម៉កដឹកថៃលឿបែកកង់មុខរ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូបណ្តាលស្លាប់ម្តាយរបួសកូនប្រុសធ្ងន់មានលុយជាប់ខ្លួនជិត៥០ម៉ឺនបាត

ព័ត៌មានសង្គមថ្ងៃពុធ ទី20 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:37 នាទី ល្ងាច

រថយន្តធុនធំសណ្តងរម៉កដឹកថៃលឿបែកកង់មុខរ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូបណ្តាលស្លាប់ម្តាយរបួសកូនប្រុសធ្ងន់មានលុយជាប់ខ្លួនជិត៥០ម៉ឺនបាត
បន្ទាយមានជ័យ៖រថយន្តធុនធំសណ្តងរម៉កដឹកថៃលឿបែកកង់មុខរ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូបណ្តាលស្លាប់ម្តាយរបួសកូនប្រុសធ្ងន់មានលុយជាប់ខ្លួនជិត៥០ម៉ឺនបាតដែលកើតឡើងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៥ស្ថិតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ។
អ្នកឃើញហេតុការណ៍បានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ត្រីម្នាក់បានជិៈម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1Z.6300បានឌុបកូនប្រុសនិងវ៉ាលី១ក្នុងទិសដៅលិចមកកើតហើយមានរថយន្តធុនធំប្រភេទហ៊ីយិនដាយក្បាលពាក់ផ្លាក់លេខAT22.32019ដែលសណ្តងរម៉កសម្រាប់ដឹកថៃលឿពាក់ផ្លាក់លេខកណ្តាល4A.0322បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅកើតមកលិចហើយបែកកង់រ៉េចង្កូតមកខាងឆ្វេងបានបុកអ្នកជិៈម៉ូតូម្តាយនិងកូនប្រុសបែញទំហឹងបណ្តាលស្លាប់ម្តាយនិងកន្លែងកូនប្រុសរបួសធ្ងន់ត្រូវបានសង្គ្រោះ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកសម្រួលចរាចរណ៍និងធ្វើការវាស់វែងបានបញ្ជាក់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំបើកបរលឿនបែកកងមុខខាងឆ្វេងបណ្តាលរ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូបណ្តាលស្លាប់ម្នាក់ជាស្ត្រីនិងកូនប្រុសរបួសធ្ងន់ដែលមានវ៉ាលី១មានខោអាវនិហកាបូបតូចក្នុងមានលុយបាត៥ខ្ទាស់មានជិត៥០ម៉ឺនបាតនិងខ្សែករមាស២ខ្សែនិងសម្ភារៈមួយចំនួនទៀតត្រូវបានរក្សាទុកជូនដល់សាច់ញាតិមកទទួលយកសាកសពនិងប្រគល់ជូនហើយរថយន្តធុនធំនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីអនុវត្តតាមច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម