រថយន្តបីគ្រឿង បុកប៉ះគ្នាតែមិនបានបង្កឲ្យអ្នកម្នាក់រងរបួស

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី25 ខែមករា ឆ្នាំ2024 ម៉ោង 9:25 នាទី ល្ងាច

រថយន្តបីគ្រឿង បុកប៉ះគ្នាតែមិនបានបង្កឲ្យអ្នកម្នាក់រងរបួស

ខេត្តព្រះសីហនុ ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបីគ្រឿង បុកប៉ះគ្នាតែមិនបានបង្កឲ្យអ្នកម្នាក់រងរបួសទេ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ7 មករា ត្រង់ចំណុចមុខក្លិបអូរណេ នៅវេលាម៉ោង 19:40នាទីយប់ ថ្ងៃ ព្រហស្បតិ៍ ទី25 ខែ មករា ឆ្នាំ 2024 ស្ថិតនៅភូមិ 2សង្កាត់លេខ4ក្រុង/ខេត្តព្រះសីហនុ។

◦ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនហេតុការណ៍នេះកើតឡើង គេបានប្រទះឃើញរថយន្តពីគ្រឿង មានទិសដៅពីជេីងទៅត្បូង នឹងរថយន្តមួយគ្រឿងទៀតទិសដៅពីត្បូងទៅជេីង លុះមកដល់កន្លែងកើតហេតុខាងលើរថយន្តបានបុកគ្នាពេញទំហឹង

តាមប្រភពដដែលបានបន្តទៀតថារថយន្តprus ពណ៌ប្រផេស មានពាក់ផ្លាក់លេខ ភ្នំពេញ 2AR-5660 បើកបរដោយជនជាតិខ្មែរ រថយន្ត highlander ពាក់ផ្លាកលេខភ្នំពេញ 2AS-0060 រថយន្តទាំងពីរធ្វេីដំណេីរស្របទិសគ្នា នឹង prus ពណ៌សរ ស្លាកលេខភ្នំពេញ2AW-6698 ទិសដៅ ត្បូងទៅជេីង

ជុំវិញហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបានបង្កឲ្យមនុស្សរ.ងរ...បួ..សទេ
តែបង្កអោយមានការខូចខាតរថយន្តយ៉ាងតំណម។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងធ្វើការសម្របសម្រួលហេីយភាគីទាំងបីក៏ព្រម សម្រួលគ្នានៅកន្លែងកេីតហេតុ បញ្ចប់រឿង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម