បើបងប្អូនប្រជាពលរដ្ឋណា ដែលបានទៅគ្លីនិកតៃវ៉ាន់ និងហាងកាត់សក់កន្ត្រៃអន្តរជាតិ សូមធ្វើចត្តាឡីស័ក និងទៅធ្វើតេស្តជាបន្ទាន់.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែមិីនា ឆ្នាំ2021 ម៉ោង 8:56 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងលទ្ធផលតេស្តសំណាកកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានបង្ហាញថាមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ ជាជនជាតិចិនទាំងអស់។

ជាមួយគ្នានេះដែរ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ មុនពេលទទួលបានលទ្ធផលតេស្តសំណាក គឺមានបុរសជនជាតិចិនម្នាក់ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង០៣នាក់ គឺបានទៅគ្លីនិកតៃវ៉ាន់ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បន្ទាប់មកនៅវេលាម៉ោង៦ល្ងាច គាត់បានទៅហាងកាត់សក់កន្ត្រៃអន្តរជាតិ ក្នុងបរិវេណមហោស្រពចាស់ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលបានចេញចូលទីតាំងនិងពេលវេលាដូចបានរៀបរាប់ខាងលើ សូមទៅយកសំណាកតេស្តឱ្យបានឆាប់បំផុត នៅទីតាំងវេទិកា៧មករា(វិមានឯករាជ្យ) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម