សមត្ថកិច្ច ចាប់រថយន្តដឹកឈើក្តារចម្រុះ គ្មានច្បាប់ ជាង១៣០សន្លឹក .....

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី01 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 5:17 នាទី ល្ងាច

ត្បូងឃ្មុំៈ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើអារ ក្ដារចម្រុះ ចំនួន១៣៥ សន្លឹក គ្មានច្បាប់អនុញ្ញាត ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ស្ទាក់ចាប់បាននៅលើផ្លូវជាតិលេខ៧ នៅវេលាម៉ោង៣រសៀល នាសប្តាហ៍កន្លងផុតទៅ ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុក មេមត់ ខេត្តត្បូងឃ្មុំ កាលពិចុងសប្តាហ៍មុន ។

  សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដឹកឈើក្ដារចម្រុះ ចំនួន១៣៥ សន្លឹក ស្មើនឹង២,១៦០ម៉ែត្រគូប  គ្មានច្បាប់អនុញ្ញាត បានគេចខ្លួនបាត់ ។

រថយន្ត និង ឈើទាំងអស់ ត្រូវកម្លាំងជំនាញប្រគល់ ជូនរដ្ឋបាលព្រៃឈើ ស្រុកមេមត់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម