ជនជាតិថៃម្នាក់ជាមុខសញ្ញាលួចយ៉ាងសកម្មត្រូវសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនបាន

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី15 ខែឩសភា ឆ្នាំ2022 ម៉ោង 12:20 នាទី ព្រឹក

បាត់ដំបង: មុខសញ្ញាល្មើសជាជនជាតិថៃម្នាក់ធ្វើសកម្មភាពលួចយ៉ាងសកម្មលួចពីប្រទេសថៃ មកដល់ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចកំបួចជាប់។

នគរបាលបានប្រាប់ឲ្យដឹងថា÷ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២នេះកម្លាំងជំនាញរបស់ស្នងការនគរបាលខេត្តបាត់ដំបងបានកំណត់មុខសញ្ញាលួចម្នាក់ជាជនជាតិថៃ និងជាមុខសញ្ញាចាស់លួចយ៉ាងសកម្មតាំងពីនៅប្រទេសថៃ រហូតមកបានប្រពន្ធជាជនជាតិខ្មែរ បានបន្តសកម្មភាពលួច រួមជាមួយបក្សពួកជាខ្មែរជាបន្តបន្ទាប់ទៀតនៅក្នុងភូមិសាស្ត្របាត់ដំបង ចុងក្រោយក៏អស់លក្ខណ៍ត្រូវសមត្ថកិច្ចបង្ក្រាបបាន។

ជនសង្ស័យមកទល់ពេលនេះសមត្ថកិច្ចនៅមិនទាន់បង្ហាញពីអត្តសញ្ញាណនៅឡើយ ប៉ុន្តែគ្រាន់តែដឹងថាជាមុខសញ្ញាចាស់ដែលកម្លាំងនគរបាលធ្លាប់ឃាត់ខ្លួនបានម្តងរួចមកហើយ តែជនជាតិថៃរូបនេះបានព្យាយាមលួចរត់បាត់មួយរយ: រហូតបានធ្វើសកម្មភាពល្មើស ៣ករណីចុងក្រោយ ហើយលួចយកបាននូវគ្រឿងអលង្ការជាច្រើន និងលុយយ៉ាងសន្ធឹកសន្ធប់នៅក្នុងភូមិសាស្ត្រស្រុករតន:មណ្ឌល និងស្រុកបាណន់ ទើបនគរបាលការិយាល័យជំនាញស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។

ប្រភពដដែលបានបញ្ជាក់ ថា÷ ជនសង្ស័យជា ជនជាតិ ថៃខាងលើរយ:ពេលចុងក្រោយបានមាន ប្រពន្ធ ជាជនជាតិខ្មែររស់នៅក្នុងភូមិចម្លងរ ម៉ាំង លើ ឃុំ អូរ សំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។ ចំពោះមុខនេះកម្លាំងបង្ក្រាបកំពុងបន្តសាកសួរ និងស្រាវជ្រាវរកបក្សពួកបន្ថែមទៀតដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម