គេចខ្លួន មិនបានសម្រេច ត្រូវសមត្ថកិច្ចនិង ប្រជាពលរដ្ឋឡោមព័ទ្ឋជាប់ បន្ទាប់ពីបុកមនុស្សស្លាប់

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែកក្កដា ឆ្នាំ2021 ម៉ោង 7:33 នាទី ល្ងាច

ខេត្តព្រះសីហនុៈយ៉ាងហោចណាស់ក៏មានយុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកាពីវេលាម៉ោង១៧និង២៥នាទីល្ងាចថ្ងៃទី២៨កក្តដាឆ្នាំ២០​២១ត្រង់​ចំ​នុ​ច​ផ្លូ​វបំបែកអាឡាំងឌឺឡុង ស្ថិតក្នុងភូមិ១សង្កាត់លេខ១ ក្រុងព្រះសីហនុ បន្ទាប់ពី​ត្រូវ​បានរថយន្តស៊េរីទំនើបមួយគ្រឿង បុកពីក្រោយយ៉ាង​ពេញ​ទំហឹង​ នឹងបានព្យា​យាម​បើកគេចខ្លួន តែត្រូវបានកំលាំងសមត្ថកិច្ច ក្របួចជាប់ បញ្ជូនមកកាន់ការិយា​ល័យ​ចរាចរណ៏ផ្លូវគោកដើម្បីចាត់ការទៅតាមនិតិវិធី។

        លោកឧត្តមសេនីយ៏ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់​នៃស្នង​ការ​ដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថានៅថ្ងៃទី២៨ខែកក្កដា    ឆ្នាំ២០​២១វេលាម៉ោង ១៧:១០ នាទី ល្ងាច  លើផ្លូវជាតិលេខ ៤  ត្រង់ចំណុច មុខសា​លា បឋម​សិក្សា ចំការកៅស៊ូ ស្ថិតនៅភូមិ១សង្កាត់លេខ ១ក្រុង /ខេត្ត ព្រះសីហនុ  មាន​​ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយ រថយន្ត  ០១គ្រឿង ម៉ាក  MAZ​​DA BT50 ពណ៌សពាក់ផ្លាកលេខរដ្ឋ25  2-0639អ្នកបើកបរឈ្មោះ  មិច  ចាន់ធូ  ភេទ  ប្រុស  អាយុ  ៣៣ឆ្នាំ  មុខរបរ  កម្មករ ចាំ ចំការ  មានទីលំនៅភូមិ ប្រិយ៍ថ្មី  សង្កាត់ទឹកវិលក្រុង/ខេត្តសៀមរាប មានអ្នករួមដំណើរម្នាក់  មានទិសដៅពី  ភ្នំពេញ  ឆ្ពោះមក  ខេត្ត ព្រះសីហនុ  លុះដល់ចំណុចខាងលើ បានបុក ពីខាងក្រោយ ម៉ូតូ  ០១គ្រឿង ម៉ាក  HONDA  C125 ពណ៌  ខ្មៅ  ពាក់ផ្លាកលេខ  ព្រះសីហនុ 1B-5864 អ្នកបើកបរ ឈ្មោះ ងួន វាសនា ប្រុស អាយុ១៣ ភូមិ១ សង្កាត់លេខ ១  ក្រុង/ ខេត្ត ព្រះសីហនុ មានទិសដៅ ស្របគ្នា ។ បណ្តាលឲ្យ ស្លាប់មនុស្សចំនួន  ០១នាក់  នៅ​​នឹងកន្លែងកើតហេតុ   ចំណែក អ្នកបើកបរ រថយន្ត បាននាំ ខ្លួន មក សាកសួរ នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក  ។ រីឯវត្ថុតាង  រថយន្ត  និង  ម៉ូតូ  បាន​យកមករក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក  ។

បច្ចុប្បន្ន បានប្រគល់ជូនក្រុមគ្រួសារយកមកធ្វេីបុណ្យតាមប្រពៃណី  ។

ដោយឡែក យោងតាមប្រភពសាក្សី ជាអ្នករត់ម៉ូតូឌុបក្បែរនោះ បានបង្ហើប​អោយ​ដឹងថា នៅមុនកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក ដ្រីមសង់ ពណ៏​ខ្មៅ បើកបរដោយយុវជនម្នាក់ ពាក់អាវក្រហម ជិះម្នាក់ឯង ក្នុងទិសដៅ ពី​កើត​ទៅ​លិច ស្រាប់តែមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង​ពណ៏ស បើក​​បរក្នុងល្បឿនលឿន បានបុកម៉ូតូដែលយុវជនកំពុងជិះ​ពីក្រោយ​ពេញ​ទំហឹង បណ្តាល​អោយប៉ើងទាំងមនុស្សនិង ម៉ូតូ បោកក្បាលស្លាប់មួយរំពេជ ក្រោយ​បុក​ភ្លាម​រថយន្តបង្ករពុំបានឈប់នោះទេ គឺព្យាយាមបើកចូលក្រុង តែត្រូវប្រជាពល​រដ្ឋជិះម៉ូតូដេញតាម នឹងបានប្តឹងសមត្ថកិច្ចដែលនៅក្បែរនោះ ទើបស្ទាក់ចាប់បាន​នៅ​ចំនុចក្បែរ ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម