អភិបាលខេត្តព្រះសីហនុបាន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកជំនួយមានម្ហូបអាហារ សម្ភារៈប្រើប្រាស់និងថវិកា ឧបត្ថម្ភដល់កងទព័ជើងទឹកដែលប្រចាំការ ការពារតាមកោះជួរមុខក្នុងដែនសមុទ្រកម្ពុជា.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី31 ខែមិីនា ឆ្នាំ2022 ម៉ោង 10:51 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ៣១មីនា២០២២ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុបាន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកជំនួយមានម្ហូបអាហារ សម្ភារៈប្រើប្រាស់និងថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅឧបត្ថម្ភដល់កងទព័ជើងទឹកដែលប្រចាំការ ការពារតាមកោះជួរមុខក្នុងដែនសមុទ្រកម្ពុជា រួមមានកោះពូលូវ៉ៃនិងកោះកោះតាង ព្រមទាំងបណ្តាកោះមួយចំនួនទៀតនៅក្រុងកោះរ៉ុង មុនពិធីបុណ្យចូលឆ្នាំមកដល់ ដើម្បីជូនពរវិរៈយុទ្ធជនការពារដែនកោះសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម