ឧត្តមសេនីត្រីហេងប៊ុន ទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ក្រាបក្រុមចោរឆក់យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី04 ខែមិថុនា ឆ្នាំ2023 ម៉ោង 10:48 នាទី ព្រឹក

ឧត្តមសេនីត្រីហេងប៊ុន ទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ក្រាបក្រុមចោរឆក់យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ : នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីត្រីហេងប៊ុន ទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យភ្នាក់ងារសារព័ត៌មានថា ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វ/ទោ សួ ស៊ន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ក្រុងព្រះសីហនុ ដឹកនាំដោយលោក វ/ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបង្ក្រាបក្រុមចោរឆក់យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់(ស្រី០២) និងចាប់យកវត្ថុតាងដែលជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសម៉ូតូចំនួន០៧គ្រឿង:
-ជនសង្ស័យ៖

១/ ឈ្មោះ សុខ រ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ស្រុកទឹកឈូ ខេត្ត កំពត មានទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ២/ ឈ្មោះ ភីន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ៣/ ឈ្មោះ រ័ត្ន សុខទីនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅសង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ៤/ ឈ្មោះ ផា លីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធ្វើនំខេក មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ៥/ ឈ្មោះ គង់ លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។៦/ ឈ្មោះ ស៊ឹម ស៊ីតា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។៧/ ឈ្មោះ រី អ៉ីហ៉្សា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។៨/ ឈ្មោះ លាវ សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួលខាងលើ ។៩/ ឈ្មោះ រ័ត្ន សុភា ហៅណាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរដឹកជញ្ញូនម្ហូបអាហារ ស្នាក់នៅបន្ទប់ជួលខាងលើ ។ ១០/ ឈ្មោះ ហេង ចាន់មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរដឹកជញ្ញូនម្ហូបអាហារ ស្នាក់នៅបន្ទប់ជួលខាងលើ ។១១/ ឈ្មោះ លៀក គីមសាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលខាងលើ ។១២/ ឈ្មោះ តាំង តារាទីទី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលខាងលើ ។ ១៣/ ឈ្មោះ មាឃ ស្រីមុី ភេទស្រី អាយុ២២ឆ្នាំ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួលខាងលើ ។១៤/ ឈ្មោះ ស៊ុន គឹមប៊ុនឡូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ(ម្ចាស់បន្ទប់) ។១៥/ ឈ្មោះ ធេណ ស្រីណុច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរអ្នកម៉ាស្សា ស្នាក់នៅបន្ទប់ជួលខាងលើ(ម្ចាស់បន្ទប់) ។

-វត្ថុតាងចាប់យក៖

១.ម៉ូតូម៉ាក់ HONDA SCOOPY ផលិតឆ្នាំ២០២៣ ពណ៍ ខ្មៅលាយបៃតង គ្មានស្លាកលេខ ចំនួន ០១គ្រឿង ។២. ម៉ូតូម៉ាក HONDA NEX ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1KB-6695 ។៣.ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1JI-1507 ។៤.ម៉ូតូម៉ាកNEX ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ1X-5408 ។ ៥.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FM-5427 ។៦.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាលេខ ភ្នំពេញ 1JR-5154។៧.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JO-7017 ។៨.ទូរស័ព្ទដៃចំនួន១១គ្រឿង ។
៩.នាឡិកាដៃចំនួន០២គ្រឿង ។
១០.លោហៈពណ៍លឿង(ចញ្ជៀន) ចំនួន០១វង់។១១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក។១២.ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក។១៣.សំបុត្របញ្ជាក់កំណើតចំនួន០១ច្បាប់។ ១៤.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។១៥.កញ្ចក់ម៉ូតូចំនួន០២គូរ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធីច្បាប់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម