នាវា​ស្វយការពារ​ជប៉ុន​ចំនួន 02 គ្រឿង​ប្រចាំតំបន់​ឥណ្ឌូប៉ាសុីហ្វិក គ្រោងនឹង​ចូលចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី11 ខែមិីនា ឆ្នាំ2022 ម៉ោង 1:55 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ មន្ត្រីកងទព័ជើងទឹកកម្ពុជាឲ្យដឹងថា ​នាវា​ស្វយការពារ​ជប៉ុន​ចំនួន 02 គ្រឿង​ប្រចាំតំបន់​ឥណ្ឌូប៉ាសុីហ្វិក គ្រោងនឹង​ចូលចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល3ថ្ងៃចាប់ពីថ្ងៃ15ដល់17មិនា2022 ដើម្បីសម្តែងការគួរសម​និងបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា ​និងជាការរំលឹកអបអរសាទ ខួបលើកទី30 នៃ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​នៅក្នុងប្រទេសកម្ពុជា។

មន្ត្រីកងទព័ជើងទឹកដដែលឲ្យដឹងបន្ថែមថា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រតិភូនាវា​ស្វយការពារ​ជប៉ុននឹងជួបសម្តែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផងដែរ។

 សុំបញ្ជាក់ថានាវាទី1ឈ្មោះ URAGA - 463 ជាប្រភេទ​នាវា​ប្រឆាំង​មីន មានបណ្ដោយ 141m ទទឹង 22m ជម្រៅ​ទឹក 5.4m មានទំងន់​ផ្ទុក 5.650 តោននិងមាននាវិកចំនួន126​នាក់​។ នាវីទី2ឈ្មោះ HIRADO - 305 មានបណ្ដោយ 67m ទទឹង 11m ជម្រៅ​ទឹក 2.7m មានទំងន់​ផ្ទុក 690 តោននិងមានក្រុមចំនួន 54នាក់​ ។

នាវាទាំង2 ដឹកនាំ​បញ្ជា​រួម​ដោយ​លោក Noguchi Yasushi មេបញ្ជាការ​កងពលធំទី1 បោសសំអាតមីន ប្រចាំតំបន់​ឥណ្ឌូប៉ាសុីហ្វិក​៕(រូបថតឯកសារ)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម