សត្វ៣ប្រភេទទៀតត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅ ព្រលែង នៅព្រៃធម្មជាតិ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី10 ខែកញ្ញា ឆ្នាំ2021 ម៉ោង 10:31 នាទី ល្ងាច

ខេត្តព្រះសីហនុៈសត្វ៣ប្រភេទផ្សេងគ្នាសរុបចំនួន០៣ក្បាល នាចុងសប្តាហ៍នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកទៅព្រលែងនៅព្រៃធម្មជាតិដើម្បី អោយសត្វ នេះ បាន រស់ រានមាន​ជីវិត​ឡើង​វិញ​ក្នុងនោះមានសត្វអាញី ចំនួន១ក្បាល សត្វពង្រូល ចំនួន ១ក្បាល និងសត្វទោច ចំនួន​១ក្បាល ។

មានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយ តាមប្រព័ន្ឋតេឡេក្រាម លោកឧកញ៉ា ទៀ វិចិត្រ  បាន​បញ្ជាក់ថា សត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជា ពល រដ្ឋ ផ្សេងគ្នា នាំយក​មកប្រគល់​ជូន​លោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុង នោះ តាម ពលរដ្ឋប្រាប់ដែរថាការ​ដែល​នាំ​យកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លង មក ឃើញ សកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វនិងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះមកអោយព្រលែងវិញ លោ កឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូល រួមជួយថែរក្សាការ ពារ សត្វ ព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម