បុរសម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងម៉ូតូ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៣​-២១៤ ...

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី06 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 10:47 នាទី ព្រឹក

ស្រុកព្រៃនប់-បុរសម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងម៉ូតូជនរងគ្រោះ កាលពីម៉ោងជាង៩យបថ្ងៃទី០៥.១១.២០២២ វលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៣​-២១៤ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។ សមត្ថកិច្ចបញ្ជាក់ថា

រថយន្ដ ០១គ្រឿងម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8595 មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មកដល់ចំណុចខាងលើរថយន្ដនេះឡើងវ៉ាជែង រួចក៏បុកចំពីមុខម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1D-1822 មានទិសដៅផ្ទុយគ្នា (អ្នកបើកបរទាន់មិនស្គាល់អត្តសញ្ញាណ) បណ្ដាលឲ្យអ្នក​បើកបរម៉ូតូ ស្លាប់នៅ​នឹងកន្លែងកើតហេតុ ។ 

 ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិសាកសព និងបន្តស្វែងរកអ្នកប់កបររថយន្តដែលរត់គេចខ្លួន ដើម្បីដោះស្រាយតាមច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម