គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះចាប់ទូកត់ឆ្នោតគ្រប់ប្រភេទចំនួន០២កន្លែង និងនាំខ្លួនមនុស្ស២នាក់ ទៅចាត់វិធានការផ្លូវច្បាប់ ក្រោយពីអប់រំណែនាំម្តងរួចហើយមិនស្តាប់តាមអាជ្ញាធរ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី01 ខែតុលា ឆ្នាំ2022 ម៉ោង 5:18 នាទី ល្ងាច

(ព្រះសីហនុ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ និងដោយមានការចូលរួមពីលោកស្រីចៅសង្កាត់លេខ២ លោកមេប៉ុស្តិ៍២ និង កម្លាំងអាវុធហត្ថក្រុង នគរបាលអធិការក្រុង ប្រជាការពារក្រុងព្រះសីហនុ សហការគ្នា នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះចាប់ទូកត់ឆ្នោតគ្រប់ប្រភេទចំនួន០២កន្លែង និងនាំខ្លួនមនុស្ស២នាក់ ទៅចាត់វិធានការផ្លូវច្បាប់ ក្រោយពីអប់រំណែនាំម្តងរួចហើយមិនស្តាប់តាមអាជ្ញាធរ ។

លោកស្រីឈុន ដារី អភិបាលរងក្រុងព្រះសីហនុថ្លែងប្រាប់អ្នកយកព័ត៌មានថា កន្លងលោកស្រីបានចាត់ឲ្យអាជ្ញាធរមូលដ្ឋានមានលោកស្រីចៅសង្កាត់លេខ២ និង សមត្ថកិច្ចចុះណែនាំធ្វើកំណត់ហេតុម្តងរួចមកហើយ ប៉ុន្តែទីតាំងខាងលើមិនព្រមស្តាប់តាម ។ លុះមកដល់រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ អាជ្ញាធរទទួលបានព័ត៌មានមកថា ទីតាំងខាងលើស្ថិតនៅទីប្រជុំជន់ផ្សារពាណិជ្ជកម្ម សង្កាត់២ ក្រុងព្រះសីហនុ នៅតែបន្ត លួចទទួលកត់ចាក់ឆ្នោតគ្រប់ប្រភេទ ក្រោមរូបភាពដាក់ទូដូរប្រាក់បាំងមុខ ។

លោកស្រីបានបន្តថា សម្ភារៈដកហូតរួមមាន ថវិការមួយចំនួន និង សៀវភៅកត់ឆ្នោត សន្លឹកឆ្នោតច្រើនប្រភេទ និង ទូដូរប្រាក់ចំនួន២ផងដែរ ក្រោយមកអាជ្ញាធរបានធ្វើកំណត់ហេតុ និងនាំខ្លួនស្ត្រី៣នាក់ ព្រមទាំងសម្ភារៈបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួនាំបន្តនិងចាត់ការតាមនីតិវិធីច្បាប់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម