ថវិការដ៏ថ្លៃថ្នារបស់ឯកឧត្តម នាយឧត្តមេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម គួច ចំរើន សរុបចំនួន១៩លានរៀល ត្រូវបានប្រគល់ជូនមន្ត្រីនគរបាលកើតជំងឺកូវិដ-១៩ចំនួន១៩នាក់.! 

ព័ត៌មានសង្គមថ្ងៃពុធ ទី07 ខែកក្កដា ឆ្នាំ2021 ម៉ោង 7:02 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ​ ថវិកាឧបត្ថម្ភដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជូនដល់មន្រ្តីនរគរបាល នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៩នាក់​ (ស្រី ០នាក់) បានជាសះស្បើយចំនួន ១៥នាក់ នៅសល់ ០៤នាក់ កំពុងសំរាកព្យាបាលនៅមណ្ឌលព្យាបាលសាកាណា និង គ្លីនិក អមរា ស្រុកព្រៃនប់ សរុបទាំងអស់ ១៩លានរៀល (ម្នាក់១លានរៀល)។​ 

 

ដោយឡែក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជួយឧបត្ថម្ភ ដល់មន្ត្រីនគរបាល ទាំង១៩នាក់ ក្នុងមួយនាក់ ១លានរៀល សរុបទាំងអស់ ១៩លានរៀល ផងដែរ។ 

សរុបជាទឹកប្រាក់ទាំងអស់ ៣៨លានរៀល 

​តាំងនាម តំណាងអោយ មន្រ្តីនគរបាលទាំង១៩នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឯកឧត្តម អភិបាល និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺអាយុ វណ្ណៈសុខ: ពលៈគប្បីភ្លៀងឃ្លាតឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម