ស្លាកយីហោ ស្រាបៀកម្ពុជា ត្រូវបានអាជ្ញាធរបញ្ជាអោយរុះរើ បន្ទាប់ ក្រុមហ៊ុនបានលើកស្លាកដោយពុំមានច្បាប់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី20 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 6:38 នាទី ល្ងាច

ខេត្តព្រះសីហនុៈក្រោយពីពិនិត្យឃើញថា ស្លាកយីហោ ផ្សព្វផ្សាយស្រាបៀ កម្ពុជា ដ៏ធំមួយបានលើកត្រង់ចំនុច ចំណោទលោកយាយម៉ៅនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុង ក្រុម១០ ភូមិ២ សង្កាត់៣ បានលើកដោយពុំមានច្បាប់អនុញ្ញាត្តិត្រឹម ត្រូវបានឯកឧត្តម គួច ចំរើន អភិបាលនៃគណះអភិបាលខេត្ត បញ្ជាអោយអាជ្ញាធរក្រុងចុះផ្អាកសកម្មភាព និង តម្រូវអោយក្រុមហ៊ុន រុះរើចេញវិញ ជាកំហិត។

        ថ្លែងបញ្ជាក់ក្នុងឪកាស ដឹកនាំក្រុមការងារចំរុះ ចុះឃាត់សកម្ម​ភាព​លើកស្លាកយីហោ របស់ក្រុមហ៊ុន ស្រាបៀ កម្ពុជា លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ដោយមានការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិ​បាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងអជ្ញាធរនៃសាលាក្រុងព្រះសីហនុដឹកនាំដោយរូបលោកផ្ទាល់ តំណាងឲ្យលោក អ៊ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពនៃសាលាក្រុងព្រះសីហនុ ចុះធ្វើកំណត់ហេតុហាមឃាត់និងតម្រូវឲ្យម្ចាស់ផ្លាករុះរើចេញវិញដោយខ្លួនឯង ដោយហេតុថាទីតាំងខាងលើគឺមិនបានសុំច្បាប់អនុញាតពីអជ្ញាធរពាក់ព័ន្ធនោះទេ។

        ជុំវិញការចុះផ្អាកសកម្មភាពលើកស្លាកយីហោ ដ៏ធំរបស់ក្រុមហ៊ុន ស្រាបៀកម្ពុជា នាពេលនេះ បណ្តាញសារព័ត៏មាន មិនទាន់អាចស៊ុំការបំភ្លឺពីតំណាងក្រុមហ៊ុនបាននៅឡើយទេ ដោយមូលហេតុថា ក្នុងពេលដែលលើកស្លាកនោះ មានតែក្រុមជាងតែប៉ុណ្ណោះ។

        ឆ្លើយតបទៅនឹងចំណាត់ការរបស់អាជ្ញាធរក្រុង ខេត្ត ដែលបានធ្វើកម្មភាពចុះផ្អាកសកម្មភាពទាំងយប់នេះ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងខ្លាំង ហើយបានស្នើអោយរដ្ឋបាលខេត្តបន្តអនុវត្តន៏វិធានការនេះអោយបានតឹងតែងបំផុត បើពុំដូចនោះទេ នៅតាមផ្លូវឃើញតែស្លាកស្រាបៀតែប៉ុណ្ណោះ ម្យ៉ាងវិញទៀតសកម្មភាពអាជ្ញាធរក្រុង ខេត្តនាពេលនេះ គឺជាសារពញរមានមួយដល់ក្រុមហ៊ុនដ៏ទៃ ដែលតែងតែ ប្រើយុទ្ឋសាស្ត្រ កន្ទេលធំ បន្លំដេក៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម