មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានអញ្ជើញទៅកោះតាងដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ជូនដល់កងកម្លាំងកងការពារនៅទីនោះ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី23 ខែមេសា ឆ្នាំ2021 ម៉ោង 6:25 នាទី ល្ងាច

(ខេត្តព្រះសីហនុ) យោងតាមFacebookផ្លូវការរបស់លេខាធិការដ្ឋានមូលដ្ឋានសមុទ្រឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ក្រុមការងារគ្រូពេទ្យប្រយុទ្ធប្រឆាំងកូវីដ-១៩គិលានដ្ឋានមូលដ្ឋានសមុទ្រដឹកនាំដោយលោកឧត្តមនាវីទោ ឆុង សុីដេត មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានអញ្ជើញទៅកោះតាងដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ជូនដល់កងកម្លាំងកងការពារកោះតាងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ។

ក្នុងការយកសំណាកកងកម្លាំងឈរជើងការពារកោះតាងនៅថ្ងៃនេះគឺទទួលបានលទ្ធផលល្អទាំងអស់គ្នា(អវិជ្ជមាន)ប៉ុន្តែត្រូវបានណែនាំពីគ្រូពេទ្យនិងពីមេបញ្ជាការអង្គភាព ឲ្យកងកម្លាំងទាំងអស់ចូលរួមអនុវត្តបន្តជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងអនុវត្ត(៣ការពារ,៣កុំ)ជាវិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម