លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ចំនួន៣គ្រឿង ជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន២ករណីផ្សេងគ្នា ក្នុងពេលតែមួយ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី04 ខែមករា ឆ្នាំ2022 ម៉ោង 11:35 នាទី ព្រឹក

 

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ចំនួន៣គ្រឿង ចេញទៅលម្ហសមុទ្រ ក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណីគ្រោះថ្នាក់២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ នោះរួមមាន:

- ករណីទី១ គឺផ្ទុះឆេះម៉ូតូទឹក មួយគ្រឿងពេលកំពុងធ្វើដំណើរ ចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម បណ្តាលឲ្យជនរងគ្រោះចំនួន២នាក់នៅលើម៉ូតូទឹក ឆេះរងបួស។

- ករណីទី២ ទូកដឹកសម្ភារៈ មួយគ្រឿង កំពុងធ្វើដំណើរនៅផ្ទៃសមុទ្រ មានមនុស្សរួមដំណើរក្នុងទូកចំនួន ១០នាក់ ក្នុងនោះមានក្មេងចំនួន​ ៣នាក់​ (ស្រីចំនួន​២នាក់​ ) ពេលមកដល់ចំណុចខាងជើងកោះដែកគោល ទូកក៏បានបែកក្តាបាត បណ្តាលមកពីទឹករលកធំៗ ។

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមការងារផ្ទាល់ ធ្វើការអន្តរាគមន៍ជួយសង្គ្រោះដោយជោគជ័យ និងបញ្ជូនតាមអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព ចំណែកជងរងគ្រោះដែលរងរបួស ក្រុមការងាររបស់លោកឧកញ៉ា បានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យហើយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម