លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បន្តនាំយកសត្វល្មិចនិងសត្វក្រាស់ ដែលប្រជានេសាទបានប្រគល់ជូន ព្រលែងចូលសមុទ្រធម្មជាតិ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែមិថុនា ឆ្នាំ2021 ម៉ោង 2:59 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយក សត្វល្មិច ចំនួនមួយក្បាល និង សត្វក្រាស់ ចំនួនពីរក្បាល យកមកព្រលែងចូលក្នុងសមុទ្រធម្មជាតិ។ ការព្រលែងលើកនេះ គឺជាការព្រលែងសត្វក្រាស់លើកទី១២៥ របស់លោកឧកញ៉ា។ ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វអណ្តើកសមុទ្រនិងសត្វក្រាស់ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វក្រាស់ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម