ជិះម៉ូតូបុកគល់ ស្លាប់បុរសម្នាក់ នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី24 ខែឩសភា ឆ្នាំ2022 ម៉ោង 11:11 នាទី ព្រឹក

(ក្រុងព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យបុរសម្នាក់ស្លាប់ បាត់បង់អាយុជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០កន្លះយប់ថ្ងៃទី២៤.០៥.២០២២ នៅចំណុចស្ពានទឹកសាប ម្តុំខាងក្រោយបន្ទាយអាវុធហត្ថខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ០៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

តាមបញ្ជាក់ប្រភពពីសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា គាត់បានលឺសូរសម្លេងស្នូរផ្ទុះឡើង បានតែមានរឿងអីខំរត់មកមើលស្រាប់តែឃើញម៉ូតូ មួយគ្រឿង បុកបង្កាន់ដៃស្ពាន តែមិនឃើញមនុស្ស ។ លុះមួយសន្ទុះក្រោយមកក៏បានខលប្រាប់សមត្ថកិច្ច និង បានលោតចូលក្នុងទឹកក្រោមស្ពាន ដើម្បីរាវរកជនរងគ្រោះ ។ ក្រោយពេលកើតហេតុប្រមាណជាងកន្លះម៉ោងទើបរាវរកឃើញជនរងគ្រោះតែ ជាអកុសល្យបុរស ខាងលើបានស្លាប់បាត់បង់អាយុជីវិតទៅហើយ ។

បច្ចុប្បន្ន ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាតម្កល់ទុក នៅមន្ទីរពេទ្យរងចាំពិនិត្យកោសល្យវិច្ច័យ ប្រកាសរកសាចញ្ញាតិ និហប្រគល់ជូនសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម