រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនវីប៊ុនថាំបុកស្ត្រីអ្នកជិៈម៉ូតូរបួសធ្ងន់បាក់ជើងទាំងសងខាងត្រូវបានស្លាប់ហើយនៅមន្ទីពេទ្យ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែមិីនា ឆ្នាំ2022 ម៉ោង 6:06 នាទី ល្ងាច

 

បន្ទាយមានជ័យ៖រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនវីប៊ុនថាំបុកស្ត្រីអ្នកជិៈម៉ូតូរបួសធ្ងន់បាក់ជើងទាំងសងខាងត្រូវបានស្លាប់ហើយនៅមន្ទីពេទ្យនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។

កាលវេលាម៉ោង៩,៣០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២មានគ្រោះថ្នាក់ថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំដែលពាក់ផ្លាក់លេខភ្នំពេញ2AK.2507ដែលដឹកអ្នកដំណើរពេញបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ទឹសដៅពីលិចមកកើតបានបុកស្ត្រីម្នាក់បានជិៈម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1B.7088ដែលបើកបរស្របទឹសគ្នាហើយបតស្តាំត្រូវរថយន្តបុកពីក្រោយចំពាក់កណ្តាលធ្លាក់ម៉ូតូជាប់ក្រោមរថយន្តនិងជនរងគ្រោះបណ្តាលរបួសធ្ងន់បាក់ជើងទាំងសងខាងត្រូវបានសង្គ្រោះបន្ទាន់កាន់មន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ស្រុកព្រៈនេត្រព្រៈបានចុះទៅពិនិត្យវាស់វែងនិងសម្រួលចរាចរណ៍បានប្រាប់ថា៖គ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តដឹកអ្នកអ្នកដំណើរក្រុមហ៊ុនវីរៈប៊ុនថាំដែលបើកបរក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្នទៅបុកជនរងគ្រោះជិៈម៉ូតូបត់ពីមុខបណ្តាលរបួសធ្ងន់ម្នាក់បាក់ជើងទាំងសងខាងនិងម៉ូតូរងការខូចខាតយ៉ាងយ៉ាងធ្ងន់និងរថយន្តខូចផ្នែកខាងមុខក្រោយវាស់វែងហើយត្រូវបានយកទៅរក្សាទុកដោះស្រាយតាមច្បាប់នៅអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈរហូតពេលនេះបានទទួលដំណឹងថាស្ត្រីរងគ្រោះដែលរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីត្រូវបានស្លាបហើយនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ៕(ឈុនមករា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម