ស្ត្រីខ្មែរម្នាក់ស្លាប់ដោយជំងឺកូវីដ-១៩ ជាករណីដំបូងក្នុងខេត្តបាត់ដំបង

ព័ត៌មានសង្គមថ្ងៃពុធ ទី26 ខែឩសភា ឆ្នាំ2021 ម៉ោង 7:11 នាទី ល្ងាច


ខេត្តបាត់ដំបង!ស្ត្រីខ្មែរវ័យចំណាស់ម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ជាករណីដំបូងគេក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបង្ហាញឲ្យដឹងថា÷ នៅវេលាថ្ងៃត្រង់ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១នេះមានអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់បានស្លាប់ ខណ:ក្រុមគ្រូពេទ្យជួរមុខបានប្រឹងប្រែងយ៉ាងពេញទំហឹងអស់ពីសមត្ថភាពក្នុងការសង្គ្រោះ ដោយសារអ្នកជំងឺមានវ័យចាស់ទ្រុឌទ្រោមសុខភាពខ្សោយ មានជំងឺលើសឈាម និងមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃប្រចាំកាយជាប់នឹងខ្លួនស្រាប់ផងដែរ។

មន្ត្រីជំនាញដដែលបានបញ្ជាក់ថាជនរងគ្រោះជាស្ត្រីខ្មែរស្លាប់ដោយជំងឺកូវីដ-១៩លើកដំបូងនេះមានឈ្មោះ ស៊ិន សាវឿន អាយុ ៧០ឆ្នាំ រស់នៅក្នុងភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានប្រវត្តិឆ្លងជំងឺកូវីដ-១៩មកពីកូនរបស់គាត់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភ:។

ប្រភពខាងលើបន្តថា÷ ស្ត្រីជនរងគ្រោះបានធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ហើយបានទទួលមរណ:ភាពនៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១។

នេះជាករណីទី ២ហើយដែលមានអ្នកជំងឺបានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយករណីទី ១ ជាជនបរទេសមានឈ្មោះ THAPA RAMBAHADUR ភេទប្រុស អាយុ ៦៧ឆ្នាំ ជាជនជាតិនេប៉ាល់ រស់នៅក្នុងភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងករណីទី ២ ជនរងគ្រោះមានឈ្មោះ ស៊ិន សាវឿន អាយុ ៧០ឆ្នាំ រស់នៅក្នុងភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម