កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរិ៍ ទី០១.០១.២០២២ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី01 ខែមករា ឆ្នាំ2022 ម៉ោង 10:38 នាទី ល្ងាច

(បន្ទាយមានជ័យ): ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមុខក្លឹបវ៉មអាប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះទៅដល់ចំណុចខាងលើនៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានធ្វើប្រតិបត្តិការបង្ក្រាបករណីនេះ￸ និងឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា ម៉្សៅម៉ត់ពណ៌ស ចំនួន១២កូនថង់កិប ទម្ងន់ ១០,៤៨ក្រាម, គ្រាប់ថ្នាំពណ៌ផ្ការឈូកចំនួន០៣គ្រាប់, គ្រាប់ថ្នាំពណ៌ត្រួយចេកចំនួន០៤គ្រាប់, កេតតាមុីនដប ចំនួន០១ដប និងសម្ភារ:មួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ￸ វង្ស ឃៀង ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះ￸អាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យរូបនេះ￸ ក្រោយពីកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះ￸រក្សាទុកដើម្បីប្រើប្រាស់ខ្លួនឯងផង និងជាមួយមិត្តភក្ដិផង ។

ដោយផ្អែកលើករណីជាក់ស្ដែង និងមានវត្ថុតាង ព្រមទាំងចម្លើយសារភាពផងនោះ￸ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ការបង្ក្រាបករណីខាងលើ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕

អត្តបទ ដោយលោក ឈុន មករា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម