ការប្រកួតបាល់ទាត់មហាជនពានរង្វាន់លោកឧកញ៉ា ទៀ វិចិត្រ អបអរសាទរថ្ងៃជយ័ជំនះ៧មករា២០២៣ ខួបលើកទី៤៤ នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ…

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី29 ខែមករា ឆ្នាំ2023 ម៉ោង 11:09 នាទី ល្ងាច

ស្រុកព្រៃនប់-នៅល្ងាចថ្ងៃ២៩មករា២០២៣ លោក ហេង គីមស៊រ អគ្គនាយករងក្រុមហ៊ុនG.T.V.C តំណាងលោកឧកញ៉ា ទៀ វិចិត្រ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់មហាជនពានរង្វាន់លោកឧកញ៉ា ទៀ វិចិត្រ អបអរសាទរថ្ងៃជយ័ជំនះ៧មករា២០២៣ ខួបលើកទី៤៤ នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលការប្រកួតនេះធ្វើឡើងរយៈពេល៤សប្តាហ៌កន្លងហើយ លើទីលានបាល់ទាត់អ្នកភូមិ ក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ហើយក្នុងឱកាសនោះក៏មានវត្តមានលោកមេឃុំអូរឧកញ៉ាហេងនិងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានចូលរួមជាអធិបតីនិងជាកិត្តិយសផងដែរ។

   មានការកត់សម្គាល់ថា នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រត្រ័នេះ មានពលរដ្ឋអ្នកភូមិ និងអ្នកស្រឡាញ់គាំទ្រក្រុមកីឡាបាល់ទាត់ ទៅទស្សនាច្រើនកុះករ មិនចាញ់ទីប្រជុំជនឡើយ ក្នុងនោះទាំងអាជ្ញាធរក៏ដូចជាកីឡាករ បានថ្លែងអំណរគុណលោកឧកញ៉ា ទៀ វិចិត្រ លោកជំទាវនិងគ្រួសារដែលចំណាយថវិកាយ៉ាងច្រើនរៀបចំការប្រកួតបាល់ទាត់មហាជន អបអរសាទរថ្ងៃជយ័ជំនះ៧មករា២០២៣ បង្កលក្ខណៈឲ្យយុវជននិងពលរដ្ឋក្នុងស្រុកព្រៃនប់ដែលមានក្រុមកីឡាបាល់ទាត់ បានប្រកួតដណ្តើមយកជយ័លាភី និងហ្វឹកហាត់កាយសម្បទា ក្នងនាមជាកីឡាករមហាជនតាមមូលដ្ឋាននិមួយៗផងដែរ។

 មន្ត្រីមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុដែលចូលរួមក្នុងពិធីបិទការប្រកួតនេះបានសម្តែងនូវមោទនភាពនិងចាត់ទុកថា នេះជាផ្នែកមួយនៃការចូលរួមអបអរសាទរ កម្មវិធីកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ ។ 

 នៅក្នុងឱកាសនោះ លោក ហេង គីមស៊រ ក្នុងនាមលោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងការកោតសរសើរដល់ក្រុមកីឡាបាល់ទាត់ទាំង២០ក្រុមដែលបានចូលរួមប្រកួតរយៈពេល៤សប្តាហ៌កន្លងមក ឈានមកដល់ថ្ងៃផ្តាច់ព្រត្រ័នេះ បានរកឃើញក្រុមខ្លាំង ទទួលបានរង្វាន់ជយ័លាភី រួមមាន៖

*លេខ១បានទៅលើក្រុមដូនលយសន្តិភាពឃុំបឹងតាព្រហ្ម ទទួលបានពានមួយ មេដាយនិងថវិកាចំនួន២លានរៀល។

*លេខ២បានទៅលើក្រុមឥន្ទ្រីទេពឃុំបិតត្រាំង ទទួលបានមេដាយនិងថវិកាចំនួនមួយលានប្រាំសែនរៀល។

*លេខ៣បានទៅលើក្រុមទួលទទឹងសន្តិភាពឃុំទួលទទឹង ទទួលបានមេដាយនិងថវិកាចំនួនមួយលានរៀល។ 

  ក្រៅពីនេះក៏មានប្រាក់ឧបត្ថម្ភដល់ក្រុមអាជ្ញាកណ្តាលកាត់សេចក្តី គណកម្មការរៀបចំការប្រកួតនិងផ្នែកពាក់ពន្ធ័មួយចំនួនទៀត ដែលសហការរៀបចំការប្រកួត ពីថ្ងៃចាប់ផ្តើមដល់ថ្ងៃបញ្ចប់៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម