ជនសង្សយ័ពាក់ពន្ធ័គ្រឿងញៀនចំនួន០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បង្ក្រាបនិងឃាត់ខ្លួនបាន.!

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែធ្នូ ឆ្នាំ2021 ម៉ោង 3:15 នាទី ល្ងាច

 

ស្រុកព្រៃនប់៖ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលដឹកនាំកម្លាំងចុះបង្ក្រាបឲ្យដឹងថា នេះជាបទល្មើសជួញដូរគ្រឿងញៀន ដែលបង្ក្រាបបាននៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ រួមមាន៖

១-ឈ្មោះ ឡេះ សារី ភេទប្រុស អាយុ១៨ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

២-ឈ្មោះ យ៉ូប មីន ភេទប្រុស អាយុ១៧ សញ្ជាតិ ខ្មែរ  មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

៣-ឈ្មោះ តាម ឆានឈុន ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៤-ឈ្មោះ ហាវ ប៊ុនថោង ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ  មុខរបរ មិនពិតប្រាកដ រស់នៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៥-ឈ្មោះ សុះ ហាំម៉ាត់ ភេទប្រុស ២០ឆ្នាំសញ្ជាតិ ខ្មែរ  មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន ម្សៅសថ្លាសារធាតុញៀនចំនួន ២កញ្ចប់ធំ ៣កញ្ចប់តូច ស្មើនឹង៩.៥៣ក្រាម,ទូរស័ព្ទចំនួន ០២គ្រឿង

ប្រាក់រៀល ចំនួន ៩០ ០០០រៀល,ម៉ូតូ ០១គ្រឿងនិងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ បានបញ្ជូនទៅកាន់ការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តព្រះសីហនុចាត់ការបន្តតាមផ្លូវច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម