សមត្ថកិច្ចចម្រុះ អាជ្ញាធរពាក់ពន្ធ័ ចុះត្រួតពិនិត្យសុវត្ថិភាពតាមឆ្នេរសមុទ្រ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិនិងបរទេសដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី07 ខែធ្នូ ឆ្នាំ2021 ម៉ោង 3:16 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ អនុវត្តន៍តាមផែនការរួមរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលមានឯកឧត្តម គួច ចំរើន អភិបាលខេត្តជាប្រធាន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកនិងកម្លាំងនគរបាលទេសចរណ៍ របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយសមត្ថកិច្ចចម្រុះ អាជ្ញាធរពាក់ពន្ធ័ ចុះត្រួតពិនិត្យសុវត្ថិភាពតាមឆ្នេរសមុទ្រ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិនិងបរទេសដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ ជាពិសេសពេលមានពិធីបុណ្យផ្សេងៗដែលមានអ្នកមកលេងច្រើន។

មន្ត្រីនគរបាលដែលចុះបំពេញការងារជាប្រចាំនេះថ្លែងថា កម្លាំងនគរបាលមានបំពាក់មធ្យោបាយចលត័ដូចជាកង់និងម៉ូតូកង់បីជាដើមនៅលើឆ្នេរ ដើម្បីត្រៀមជួយដឹកជញ្ជូនពលរដ្ឋទៅសង្គ្រោះភ្លាមៗក្នុងករណីមានហេតុការណ៍គ្រោះថ្នាក់នៅតាមឆ្នេរ។ ជាមួយគ្នានេះមន្ត្រីនគរបាលជំនាញបញ្ជាក់បន្ថែមថា បច្ចុប្បន្នរដ្ឋបាលខេត្ត តាមរយៈមន្ទីរទេសចរណ៍បានរៀបចំប្រពន្ធ័ពោងសម្គាល់ទី ដើម្បីកំណត់កន្លែងដែលអនុញ្ញាតឲ្យពលរដ្ឋឬអ្នកទេសចរណ៍អាចចុះលេងបាន ក្នុងនោះចាប់ពីឆ្នេរខ្សាច់ទៅដល់ទីតាំងដែលចងពោង ទុកសម្រាប់អ្នកចុះមុជទឹក និងហាមដាច់ខាតមិនឲ្យម៉ូតូទឹកឬអូបរ័ ទូកយន្តតូច ធំ បើកបរចូលបានឡើយ ដើម្បីរក្សាសុវត្ថិភាពអ្នកចុះលេងទឹកសមុទ្រ ចំណែកអ្នកចុះលេងទឹកសមុទ្រក៍មិនអនុញ្ញាតឲ្យចេញទៅលេងឬមុជទឹកហួសខ្សែពោងដែរ។

ក្រៅពីនេះអាជ្ញាធរបានរៀបចំប៉មឆ្មាំសមុទ្រមួយចំនួនទៀតដាក់ពង្រាយតាមឆ្នេរ ដើម្បីឲ្យសមត្ថកិច្ចឬក៍កងឆ្មាំសមុទ្រ ឡើងប្រចាំការត្រួតពិនិត្យស្ថានភាពទូទៅពេលមានភ្ញៀវទេសចរណ៍ចុះលេងទឹក និងត្រៀមសង្គ្រោះអ្នកដែលជួបហេតុការណ៍លង់ទឹកឬគ្រោះថ្នាក់ជាយថាហេតុអ្វីមួយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម