ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងករណីអំពើលួច

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 8:07 នាទី ល្ងាច
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ងឹម អូលីកា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ដែលប្ដឹងរាយការណ៍ពីករណីមានជនសង្ស័យ(មិនស្គាល់អត្ដសញ្ញាណ) បានចូលលួចសម្ភារៈ និងទ្រព្យសម្បត្ដិ ក្នុងសណ្ឋាគារអូរកាតា មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រោយពេលប្រព្រឹត្ដរួចពួកគេបាននាំគ្នីគ្នាគេចខ្លួន ក្រោយពីទទួលបណ្ដឹង សមត្ថកិច្ចយើង កំណត់បានមុខសញ្ញាប្រព្រឹត្ដបទល្មើសខាងលើ ចាប់ពីវេលាម៉ោង១១ និង៣០នាទី រហូតដល់ម៉ោង១៧ និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញយើងឈានទៅបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន០៣នាក់ ដែលមានអត្ដសញ្ញាណដូចខាងក្រោម:
១-ឈ្មោះ សុខ ចំរើន ហៅអាចាវ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម២៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ។ (ឃាត់ខ្លួននៅក្រោយកាស៊ីណូ ឃ្វីនកូ ភូមិ៣ សង្កាត់៣)
២-ឈ្មោះ ធី សុធា ហៅធី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ។ (ឃាត់ខ្លួននៅក្រោយកាស៊ីណូ ឃ្វីនកូ ភូមិ៣ សង្កាត់៣)
៣-ឈ្មោះ ហ៊ូ ណាហេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។
សម្ភារៈដែលដកហូតបាន:
- ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ផ្លាកលេខ ព្រះសីហនុ ១F-២៧០៦
- ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក iPhone ពណ៌ទឹកប្រាក់
- ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ទឹកមាស
- ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Huawei ពណ៌ស្វាយ
- ទូរទស្សន៍LED ចំនួន០១គ្រឿង
ករណីនេះជនសង្ស័យទាំង៣ បានសារភាពប្រាប់សមត្ថកិច្ចយើងថា នាពេលកន្លងមកពួកគេធ្លាប់ធ្វើសកម្ម ភាពលួចសម្ភារៈ និងរបស់របរប្រើប្រាស់ ដែលមានក្នុងផ្ទះ និងសណ្ឋាគារទុកចោល ស្ថិតក្នុងសាស្ដ្រភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ។ ថ្មីៗនេះនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ពួកគេបានរួមគ្នាធ្វើសកម្មភាពលួចដោះទូរទស្សន៍ចំនួន០២គ្រឿង ពីក្នុងសណ្ឋាគារអូកាតា ផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ មានអត្ដសញ្ញាណខាងលើ រួមនឹងសម្ភារៈវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី

ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម